ខេត្តកំពង់ ឆ្នាំង ៖ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ចឃាត់ចាប់បាននេះម៉ាកតូយ៉ូតា កាមរី ស៊េរី៩៥ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2E-2859 នៅក្នុងរថយន្តនេះ សមត្ថកិច្ចបានរកឃើញឈើប្រណីតនៅក្នុងរថយន្តនោះចំនួន២២ដុំធំ ។
រថយន្តដឹកឈើប្រណីតនេះត្រូវបានសមត្ថកិច្ច ធ្វើការប្រដេញពីព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង នៅពេលដែលដេញមកដល់ ចំណុចស្ពានសាបអង្កាម អ្នកបើកបររថយន្តដឹកឈើបានទុករថយន្តចោល ហើយរត់គេចខ្លួនតែម្តង៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់រថយន្តដឹកឈើប្រណីត បានមួយគ្រឿង