ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅក្នុងភូមិសូរិយា សង្កាត់និមិត្ដ ក្រុង ប៉ោយប៉ែត ដោយមានក្លិនស្អុយនិង រលួយខ្លះៗទៅហើយ ។
នៅព្រឹកថ្ងៃទី២៨ ខែមីនា ថា ពេល នេះបានរកឃើញសាច់ញាតិជនរងគ្រោះ ហើយដែលពេលនេះកំពុងធ្វើដំណើរមក ពីខេត្ដសៀមរាប ។ បើតាមសាច់ញាតិ ឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហុត ហុក អាយុ២៩ឆ្នាំ រស់នៅភូមិ តាងួន ឃុំរវៀងឫស្សី ស្រុកជីក្រែង ស្រុក សៀមរាប ។ មុនកើតហេតុជនរងគ្រោះ បានប្រាប់ក្រុមគ្រួសារមកក្រុងប៉ោយ ប៉ែតដើម្បីស៊ីឈ្នួលកាប់ដំឡូងឱ្យគេ ។
លោកម៉ា រិន បានបន្ដថា ជនរង គ្រោះមិនទាន់ត្រូវបានគេដឹងថា ស្លាប់ ដោយសារមូលហេតុអ្វីនោះទេ តែជន រងគ្រោះនៅលើខ្លួនគេប្រទះឃើញស្លៀក តែខោខ្លីឆ្នូតនិងមានសភាពហើមរលួយ ខ្លះៗទៅហើយ ។
បើតាម មន្ដ្រីនគរបាលជំនាញបាន ចុះមកត្រួតពិនិត្យសាកសពនៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ សន្និដ្ឋាន ជំហានដំបូងថា ជនរងគ្រោះអាចស្លាប់ ដោយសារខ្យល់គរព្រោះនៅលើខ្លួន សាកសពពុំមានស្លាកស្នាមណាមួយ ត្រូវគេធ្វើឃាតហើយនៅជុំវិញទីតាំង សាកសពក៏មិនមានវត្ថុតាងឬក៏ស្នាម អ្វីដែលគួរឱ្យសង្ស័យនោះដែរ ៕