ខេត្ដកណ្ដាល ៖ កាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ។
ករណីបង្ក្រាបសង្វៀនជល់មាន់នេះបានធ្វើឡើងនៅចំណុចផ្ទះឈ្មោះ ទន់ កេន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ រីឯអ្នកញៀន ល្បែងជល់មាន់ភ្នាល់លុយត្រូវបានឃាត់ ខ្លួនទី១-ឈ្មោ ស៊ អេង ភេទប្រុស អាយុ ៥៧ឆ្នាំ មានមុខរបរជាកសិករ រស់នៅ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុង តាខ្មៅ ខេត្ដកណ្ដាល, ទី២-ឈ្មោះ ញ៉េប ទន់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល និងទី៣-ឈ្មោះ សឿង ពៀញ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរទិញគោ រស់នៅភូមិតានូ ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ដកណ្ដាល ។
ក្រៅពីដកហូតមាន់ជល់៣ក្បាលនៅបានដកហូតម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1E-0615 និងមួយគ្រឿងទៀត ហុងដាគុបជ្រុងសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1ម-6674 និង ទូរស័ព្ទដៃម៉ាកណូគា៣គ្រឿង (អិនចុចពិល) ៕