ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||     លោក ម៉េង សំណាង ដែលជានាយរងការិយាល័យ និងជាមនុស្សជំនិតរបស់លោក ជ្រិញ គឹមនី នៅតែមានអំណាចធំធេងក្នុងការប្រមូលលុយពីបទល្មើសព្រៃឈើ?​  ||     លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងមរងការរិះគន់ ពីមជ្ឈដ្ឋាន មួយចំនួនថាបានប្រើប្រាស់រថយន្ត ស្លាកលេខ ខ ភ ម ដឹកជញ្ជូនបទល្មើសព្រៃឈើ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោកស្រី​ព្រំ​វណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​កិបកេង​ប្រាក់​និង​កាត់​ប្រាក់​បុគ្គលិក​ ​

លោកស្រី​ព្រំ​វណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​កិបកេង​ប្រាក់​និង​កាត់​ប្រាក់​បុគ្គលិក​ ​

ខេត្ដ​បាត់ដំបង ៖ កាលពី​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤​មន្ដ្រី​បុគ្គលិក​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ​បាត់ដំបង​បាន ត្អូញត្អែរថា​លោកស្រី ព្រំ​វណ្ណា ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្មបាន ក្ដោប​ការងារ​និង​អំនួត​ក្អេងក្អាង​លាក់​ការពិត ដើម្បី​ផលប្រយោជន៍​កិបកេង ប្រាក់បៀវត្ស៍​ខ្មោច​ប្រាក់​មន្ដ្រី​ជាប់​កិច្ច សន្យា និង​កាត់​ប្រាក់​បុគ្គលិក ។​
ទឹកប្រាក់​ដែល លោកស្រី ព្រំ វណ្ណា កិបកេង​មាន​ប្រាក់ ឧបត្ថម្ភ​មន្ដ្រីរាជការ​អ្នកជំងឺ​មាន​ជាង ២០​លាន​រៀល​ក្នុង​១​ឆ្នាំ​ដោយ​ដក​ពី រតនាគារ​៥០០.០០០​រៀល​រហូតដល់ ១០.០០០០​រៀល​និង​បង្ខំ​ឱ្យ​មន្ដ្រី​ក្រោម ឱវាទ​ចុះហត្ថលេខា​ទទួល​ពេល​បាន​ប្រាក់ ឱ្យ​កូនចៅ​ក្រោម​ឱវាទ​ម្នាក់​៥​ទៅ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ឈ្មោះ​អ្នកស្លាប់​(​ខ្មោច​) ៣​នាក់​ទឹកប្រាក់​១១,៣៤៩​លាន​រៀល ក្រសួង​ឱ្យ​លុបឈ្មោះ​ចេញ​លោកស្រី​ប្រធាន​មិន​លុប​ទុក​បើក​យក ។ ប្រាក់​បៀ​ត្ស​រ៍បុគ្គ លិ​ក​ជាប់កិច្ចសន្យា​មានតែ​ឈ្មោះ​មិន មាន​មុខមក​ធ្វើ​ការងារ​មាន​ទឹកប្រាក់ ២០​លាន​រៀល​ក្នុង​១​ឆ្នាំ ។ ប្រេងឥន្ធនៈ​រាប់ រយ​ប៊ីដុង​សម្រាប់​ប​ន្ដ្រី​ពាណិជ្ជកម្ម​ចុះ បេសកកម្ម​ការងារ​បែរជា​ឱ្យ​អ្នកផ្សេង មិនដឹង​មកពីណា​ដឹក​យកទៅ​ទាំង​គោយន្ដ ។ ចំណែក​ប្រាក់​ទទួលភ្ញៀវ​ក្នុង​១​ឆ្នាំ ៤០​លាន​រៀល​ទោះ​មាន​ភ្ញៀវ​ឬ​មិនមាន ភ្ញៀវ​ត្រូវតែ​ធ្វើឯកសារ​ចំណាយ​ឱ្យអស់ ទឹកប្រាក់​ដែរ ។ នៅ​ខែមករា​ដើមឆ្នាំ​២០១៤ ក្រសួងពាណិជ្ជកម្ម​បាន​យក​ចិ​ត្ដ​ទុកដាក់​ដល់​មន្ដ្រីរាជការ​ក្រោម​ឱវាទ​បាន ផ្ដល់ ប្រាក់ឧបត្ថម្ភ​លើក​ទឹក​ចិ​ត្ដ​ប្រចាំខែ​តាម​ឋានានុក្រម​តែ​គួរ​អនិច្ចា លោកស្រី​និង ការិយាល័យ​រដ្ឋ​បា​លឃុ​ប​ឃិត​គ្នា​កាត់ យក​អស់​សរុប​២០០០.០០០​រៀល ។ មិន តែប៉ុណ្ណោះ​ប្រាក់ខែ​កាត់​ចំនួន​៣.០០០ រៀល​ជា​រៀងរាល់ខែ​ទើប​មន្ដ្រី​ទាំងអស់​កើតរឿង​ក្ដៅក្រហាយ​ខ្លាំង ។ ចំពោះ​ការងារ​ដែល ទាក់ទង​បាន​ប្រយោជន៍​លោកស្រី​ប្រធាន​គាត់​ទទួល​ធ្វើ​ម្នាក់ឯង​ហើយ​មិន​គិត ថា អង្គុយ​ធ្វើ​លើ​ម៉ោង​យប់​ឬ​ថ្ងៃ​ឡើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya