ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួស​ស្រាល​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួស​ស្រាល​ម្នាក់​ ​

កណ្ដាល ៖ កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២១B ស្ថិតក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា ខ្ពស់ ស្រុក​ស្អាង ។
​រថយន្ដ​ឡិច​ស៊ី​ស RX៣០០ ដែល​គេ​ដឹងថា បើកបរ​ដោយ បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​បើក​យ៉ាង លឿន​ទៅបុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​១​គ្រឿង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្ដាលឱ្យ​បុរស ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់ បន្ទាប់ពី បញ្ជូន​ដល់​មន្ទីរពេទ្យ​និង​បុរស​ម្នាក់​ជា អ្នករួមដំណើរ​ជាមួយ​រងរបួស​ស្រាល​។​
​ក្រោយពី មាន​ហេតុការណ៍​កើតឡើង​អ្នកបើកបរ​រថយន្ដ​ឡិច​ស៊ី​សបាន​បើក ទ្វារ​រថយន្ដ​ចុះ​រត់គេចខ្លួន​បាត់​ពី​កន្លែង កើតហេតុ ។ ចំណែកឯ​អ្នករងរបួស​ត្រូវ បាន​រថយន្ដ​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​អាយុជីវិត​នៅ​មន្ទីរពេទ្យ តែ​ជា​អកុសល់ ពេលទៅដល់​មន្ទីរពេទ្យ​កែវ​សាន្ដ ជន​រង គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង ។ ដោយឡែក​រថយន្ដ​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​នាំយកទៅ​រក្សាទុក  នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​ចាត់ការ​តាមច្បាប់ ។​
​ប្រភព ដដែល​បាន​បន្ដថា អ្នកបើកបរ​រថយន្ដ​ឡិច​ស៊ី​ស RX៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​២O-២៦២៩ ដែល​រត់គេចខ្លួន​នោះ​ត្រូវបាន​មិ​ត្ដ​រួម ការងារ​ដែល​មក​មើល​រថយន្ដ​នៅ​កន្លែងកើតហេតុ​អះអាងថា ឈ្មោះ ជី​ង ហ្វី​ន ឈឹង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ ចិន​មុខរបរ​បុគ្គល​លិ​ក​ផ្នែក​គ្រប់គ្រង ប្រព័ន្ធ​ភ្លើង​និង​ម៉ាស៊ីនត្រជាក់​នៅក្នុង រោងចក្រ​យីហោ “​ស្យុ​ង​យ៉ិ​ន​” មាន ទីតាំង​ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​រោង ចក្រ​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់ នៅ​មន្ទីរពេទ្យ​នោះ​មានឈ្មោះ រឿន រៀម ហៅ​អុ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន ទីលំនៅ​ក្នុងភូមិ​ចុង​កោះ​ខាងកើត ឃុំ កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង​ជា​អ្នកបើក បរ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ ១I-០៨៣០ និង​អ្នករួមដំណើរ​ជាមួយ​ដែល​រងរបួស នោះ​មានឈ្មោះ មឿ​ន កុសល ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ ជាមួយគ្នា ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya