ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » សាលាក្រុង អនុញ្ញាតឱ្យ CNRP រៀបចំ​ពិធី បង្សុកូល ​

សាលាក្រុង អនុញ្ញាតឱ្យ CNRP រៀបចំ​ពិធី បង្សុកូល ​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ ជា​លទ្ធផល អាជ្ញាធរ​រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀប ចំ​ពិធី​បង្សុកូល នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤ នៅ​ចេ​តី​យ៍​មុខ​រដ្ឋសភា​ចាស់ ដែល​គណបក្ស ប្រឆាំង ចាត់ទុកថា ជាការ​ប្រារឰ​ខួប​នៃ​ការបោកគ្រាប់បែក​កាល ពីថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ។​
កាលពី​ព្រឹក​មិញ អាជ្ញាធរ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​កើត ឆែ នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ បាន ជួបពិភាក្សា​ការងារ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​ហូរ វ៉ាន់ ដើម្បី​ដោះស្រាយ​នូវ​ការស្នើសុំ​របស់​គណបក្ស​ប្រឆាំង ទី​១ គឺ​សុំ​ធ្វើ​ពិធី​បង្សុកូល នៅមុខ​វត្ដ បទុម និង​ទី​២ ការជួបជុំ​ធ្វើ​សមាជ​ប្រជាជន នៅលើ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤​ខាងមុខនេះ ។​
​សម្រាប់​ការជួបពិភាក្សាគ្នា ខាងលើនេះ ជា គោលការណ៍ សាលា​រាជ ធានី​ភ្នំពេញ មិន​យល់​ទាស់​នោះឡើយ ចំពោះ​ការរៀប ចំ​ពិធី​បែប​សាសនា នៅមុខ​វត្ដ​បទុម​របស់ គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤​ខាងមុខនេះ ដែល​គណបក្សប្រឆាំង ចាត់ទុកថា ជាការ​រៀបចំ ដើម្បី​រំលឹក​ខួប​វិញ្ញ​ណ​ក្ខ​ន្ធ បាតុករ ដែល​ស្លាប់​ក្នុង​ព្រឹ​ត្ដិ​ការណ៍​បោក​គ្រាប់បែក​ថ្ងៃទី​១៩៩៧ កាលពី​១៧​ឆ្នាំមុន ។​
​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​សាលា ក្រុង​រូបនេះ បាន​និយាយថា អាជ្ញាធរ​រាជធានី ភ្នំពេញ ក៏បាន សុំ​គោលការណ៍​ណែនាំ​ពី​ក្រសួង មហាផ្ទៃ ចំពោះ​ការរៀបចំ​ពិធី សាសនា​មួយ​នេះ ព្រោះ តែ​គណបក្ស សង្គ្រោះ​ជាតិ មាន​គម្រោង​អញ្ជើញ​មន្ដ្រី​តាម​ស្ថានទូត​មួយចំនួន​ឱ្យចូល​រួម ដូច្នេះ​ត្រូវ​ត្រៀម​ការពារ​សន្ដិសុខ សម្រាប់​អង្គពិធី ជាពិសេស​មន្ដ្រី​ស្ថានទូត​ទាំងនោះ ។​
​ដោយឡែក​បញ្ហា​ទី​២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ធ្វើ​សមាជ ប្រជាជន នៅលើ​ទីលាន​ប្រជាធិបតេយ្យ នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៤​ខាងមុខនេះ លោក​ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ជាគោលការណ៍​មិន​អនុញ្ញាតឱ្យ​នោះឡើយ ព្រោះតែ​បរិវេណ ទីលាន ប្រជាធិបតេយ្យ ស្ថិតក្នុង​ដំណើរ ការស៊ើបអង្កេត របស់​តុលាការ ដូចជា​ករណី​ប្រើ​អំពើហិង្សា កាលពី​ថ្ងៃ ទី​៣ ខែមករា ឆ្នាំ​២០១៤ ករណី​ចាប់​បង្ខាំង​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ ដែលមាន​អ្នក​តវ៉ា ដែល​ធ្វើដំណើរ ចេញពី​ទីលាន​ប្រជាធិបតេយ្យ ដូច្នេះ​រង់ចាំ​ការស៊ើបអង្កេត ចប់​រួចរាល់​សិន ពី​តុលាការ ទើប​មានការ សម្រេច​សាជាថ្មី ។​
​ចំពោះ​បញ្ហា​នេះ ខាង​គណបក្ស​សង្គ្រោះ ជាតិ បានស្នើ​សុំឱ្យ​មានការ​ជួប​ជុំ​នៅមុខ​វត្ដ បទុម ប៉ុន្ដែ​ត្រូវបាន លោក​ឡុង ឌី​ម៉​ង់ អះអាងថា ជាគោលការណ៍​សាលា​រាជធានី ភ្នំពេញ មិន​អនុញ្ញាតឱ្យ​ឡើយ ពីព្រោះ​នៅ ក្នុង​ច្បាប់ សម្រាប់​ទីសាធារណៈ ក្រៅពី​ទីលាន​ប្រជាធិបតេយ្យ គឺ​មិន​អនុញ្ញាត​ឱ្យមាន​ការជួប​ជុំ នៅ​កន្លែង ផ្សេង​នោះឡើយ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya