បន្ទាយមានជ័យ៖ ឃាតកម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលប្លន់សម្លាប់ស្រ្តីខារ៉ាអូខេ នាគទិព្វ២ យកម៉ូតូ លក់ចែកគ្នាហើយគេចខ្លួនទៅ ខេត្តព្រៃវែងក៏នៅតែគេចមិនផុតពីកណ្តាប់ដៃ ប៉ូលិស ខេត្តបន្ទាយមានជ័យ តាមចាប់យកមកក្រុងប៉ោយប៉ែតវិញ កាលពីព្រឹកថ្ងៃទី១៥ខែ កក្កដា ឆ្នាំ២០១៣ ហើយ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ កាលពី ថ្ងៃទី ១៦ ខែកក្កដា ឆ្នំា២០១៣។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះនឹងលន់ហៅអាម៉ៅជាអ្នករត់ម៉ូតូឌុប នៅប៉ោយ ប៉ែតមានស្រុកកំណើតនៅខេត្តព្រៃវែង ត្រូវបាននគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០១៣នៅភូមិរការឃុំមេបុណ្យ ស្រុកស្វាយអន្ទោរខេត្តព្រៃ វែងបន្ទាប់ពីជនសង្ស័យម្នាក់ នេះរួមជាមួយនិងបក្ខពួកពីរនាក់ទៀត ធ្វើសកម្មភាពប្លន់ សម្លាប់ជនរងគ្រោះឈ្មោះស៊ុនសុផានី ភេទស្រីអាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្ត ពោធិ៍សាត់ជានារីខារ៉ាអូខេនាគទិព្វ២ យកម៉ូតូ ទៅលក់នៅខេត្តកំពង់ធំក្នុងតម្លៃ ៩៥០ ដុល្លារ ដើម្បីចែកប្រាក់គ្នាហើយពួកគេបានរត់គេចរៀងៗខ្លួន ។ សពស្រ្តីរងគ្រោះត្រូវបានប្រទះឃើញនៅលើគនរសំរាមក្បែរប្រឡាយទឹកមួយកន្លែងក្នុង ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៣កន្លងទៅ ។ ជាមួយនិងការឃាត់ខ្លួនជនសង្ស័យនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ខោអាវប្រឡាក់ ឈាមមួយកំប្លេហើយនាំខ្លួនមកដល់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃទី១៥ខែកក្កដាដើម្បីស្រាវជ្រាវនិងឆែកឆេរ បន្ទប់ជួលរបស់ជនសង្ស័យ។
គួរបញ្ជាក់ថា ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅលក់ម៉ាកhonda ដែលជន រងគ្រោះបានជួលជិះពីឈ្មោះ ភឿក ជាអ្នករត់ម៉ូតូឌុបនៅក្រុងប៉ោយប៉ែតកាលពីថ្ងៃទី៨ កក្កដា លុះបាត់បានមួយថ្ងៃទៅប្តឹងសមត្ថកិច្ចអោយជួយរក ។
បន្ទាប់ពីឃាត់ខ្លួននគរបាល បាននាំជនសង្ស័យទៅឆែកឆេរបន្ទប់ស្នាក់នៅដើម្បីស្វែងរក វត្ថុតាងនៃបទល្មើស ដូចជាកាំបិតដែលជនសង្ស័យប្រើប្រាស់ក្នុងការអារកនារីរងគ្រោះ ខាងលើដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ សម្បត្តិ សីហា