ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ពលរដ្ឋ​ជា​ច្រើន​គ្រួសារ កំពុង​ព្រួយបារម្ភ​រថយន្ត​ធំៗ​ដឹក​ធ្ងន់​បំផ្លាញ​ផ្លូវ​ក្រួស​ក្រហម​ក្នុង​ភូមិ​របស់​ពួកគាត់

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ កំពុង​ព្រួយបារម្ភ​រថយន្ត​ធំៗ​ដឹក​ធ្ងន់​បំផ្លាញ​ផ្លូវ​ក្រួស​ក្រហម​ក្នុង​ភូមិ​របស់​ពួកគាត់

ពោធិ៍សាត់ ៖  ពលរដ្ឋ រស់នៅភូមិអូររំចង់ទាំងអស់សព្វថ្ងៃនេះពួកគាត់  កំពុងមានការព្រួយ បារម្ភឃើញ មានរថយន្តធំៗដឹកធ្ងន់រត់កាត់លើផ្លូវក្នុងភូមិរបស់ពួកគាត់។ កន្លងមកពួក គាត់លំបាកធ្វើដំណើរលើផ្លូវនេះយូរណាស់មកហើយ ក្រោយមកទទួលបានផ្លូវនេះ ហើយប្រើប្រាស់បានរយៈពេលពីរឆ្នាំប៉ុណ្ណោះ ឃើញថាមានភាពងាយស្រួល មែនមក ទល់សព្វថ្ងៃនេះ។ពលរដ្ឋទាំងអស់ឃើញ សភាពបើកបររថយន្តធំៗចេញចូលបែបនេះ ពួកគាត់ខ្លាចខូចផ្លូវលំមួយខ្សែដែលស្ថិតនៅចំកណ្ដាលភូមិអូររំចង់ ឃុំ  បាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ស្រ្តីឈ្មោះស៊ុយ សារ៉េត អាយុ ៤៥ឆ្នាំ រស់នៅភូមិខាងលើនេះបានផ្ដល់ព័ត៌មានថា ពលរដ្ឋជាច្រើនគ្រួសារមានការព្រួយបារម្ភ ពេលឃើញរថយន្តធំៗដឹកធ្ងន់ បើកឆ្លងកាត់ ផ្លូវលំតូចមួយក្រាលក្រួសក្រហម ទើបតែបានប្រើប្រាស់រយៈពេលពីរឆ្នាំប៉ុណ្ណោះ។          ស្រ្តីរូបនេះបានបញ្ជាក់ថា ទី១ខ្លាចផ្លូវខូច ទី២ព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ពេលសិស្ស ដើរឆ្លងកាត់ទៅសាលារៀន និងទី៣ ខ្លាចប៉ះពារគោក្របីពេលដឹកចេញទៅស្រែចម្ការ។ ហេតុនេះហើយពលរដ្ឋទាំងអស់ក្នុងភូមិ​សំណូមពរដល់អាជ្ញាធរ ភូមិ ឃុំ ស្រុក មេត្តាជួយទប់ស្កាត់ រថយន្តដឹកធ្ងន់នេះផង កុំឲ្យខូចផ្លូវទាន់។

ពួកគាត់បានបន្តថា គ្រាន់តែឡាន ដឹកថ្ម ចូលតែបីបួនជើងសោះ ស្រុតផ្លូវ ពីរកន្លែងទៅហើយ​ ចុះទម្រាំ ដឹកខ្សាច់ទៀត ច្បាស់ជាខូចខ្ទេចជាមិនខានឡើយ។

ពលរដ្ឋនៅក្នុងភូមិ បាននិយាយដូចៗគ្នាថា ប្រសិនបើក្រុមហ៊ុនទាំងពីរគឺក្រុមហ៊ុន តាម៉ាប់និងតាហួតសហការគ្នា ជួសជុល ផ្លូវ មួយខ្សែនៅប៉ែកខាងជើងនោះ វាមិន មានប៉ះពាល់ការខូចថ្នល់ ឬមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វក្នុងភូមិឡើយ ព្រោះ តាមផ្លូវនោះវាធំហើយទូលាយជាង។

លោក ទៀ សឿន មេភូមិអូររំចង់បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃ ទី១៦ ខែកក្កដាថា​ មិនទាន់មានឡានធំណា ចូលដឹកខ្សាច់ឆ្លងកាត់លើផ្លូវនេះនៅឡើយ ទេ គឺគ្រាន់តែ ដឹកថ្មចូលតែប៉ុណ្ណោះ ។  លោក មេភូមិ បានបន្តថា គាត់នៅធ្វើជាមេភូមិ នៅទីនេះ មិនមែន ជាទីងមោងទេ រឿងអីក៏គាត់មិនដឹងនោះ។

លោកម៉ម រិន  ជំទប់ទី១ ឃុំបាក់ចិញ្ចៀនបានឆ្លើយប្រាប់អ្នកយកព័ត៌មានយើងតាម ទូរស័ព្ទថា រឿងនេះ លោកនឹង ហៅតំណាង ប្រជាពលរដ្ឋក្នុងភូមិចូលជួបដោះស្រាយ ជាមួយតំណាង ក្រុមហ៊ុន ៕

ដោយ៖ ភ្នំក្រវាញ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya