ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » សកម្មជន​បឹងកក់ ប្រមូល​ម្តុំ​គ្នា​តវ៉ា​នៅមុខ​ទីស្នាក់ការ​សហគមន៍​អឺរ៉ុប​ ​

សកម្មជន​បឹងកក់ ប្រមូល​ម្តុំ​គ្នា​តវ៉ា​នៅមុខ​ទីស្នាក់ការ​សហគមន៍​អឺរ៉ុប​ ​

ភ្នំពេញ ៖ ក្រុម​សកម្មជន​បឹងកក់ ថ្មគោល និង​បុរី​កីឡា ប្រមាណ​៤០​នាក់ បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​ស្រែក​តវ៉ា​នៅមុខ​ទីស្នាក់ការ សហគមន៍​អឺរ៉ុប ស្ថិតនៅតាម​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ មីនា ។​
​មកដល់​វេលា​ម៉ោង​៩​ព្រឹក តំណាង​សហគមន៍​អឺរ៉ុប បាន​ចេញមក​ទទួល​ញ​ត្តិ​ហើយ ហើយ​ក្រុម​តវ៉ា​(​សកម្មជន​បឹងកក់ ថ្មគោល និង​បុរី​កីឡា​) នឹងធ្វើ​ដំណើរ​ទៅ​ជួបជុំគ្នា​នៅ​វត្ត​សាមគ្គី​រង្សី សង្កាត់​ស្ទឹងមានជ័យ បន្តទៀត ។​
​បើតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ការដែល​ក្រុម​សកម្មជន​ខាងលើ​ប្រមូល​ផ្តុំគ្នា​ស្រែក​តវ៉ា បំណង​សុំឱ្យ​សហគមន៍​អឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រាជរដ្ឋាភិបាល  ព​ន្លឿ​ន​ដោះស្រាយ​ជម្លោះដីធ្លី​នៅ​បឹងកក់​ចំនួន​៣៧​គ្រួសារ និង​ឱ្យមាន​ការដោះលែង មនុស្ស​២១​នាក់​ផ្សេងទៀត ដែល​សមត្ថកិច្ច​ចាប់ខ្លួន​អំឡុងពេល​បាតុកម្ម​កាលពីដើម​ខែម​ករាកន្លងមក​នេះ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya