ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ២៤១ កែងនិងផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ជនសង្ស័យមានឈ្មោះ នាង សុខខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រអ៊ីថាំង ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៤ នៅវេលាម៉ោងប្រហែល៣និង១០នាទីរសៀលជនល្មើសបានជិះម៉ូតូគប់ ពណ៌ស្លែ អត់មានស្លាកលេខបានយកសារធាតុញៀនក្រាមពណ៌សថ្លា ជាគ្រឿងញៀនប្រភេទម៉ាទឹកកក២កញ្ចប់តូចដែលមានតម្លៃស្មើ១២០.០០០រៀល បានយកមកឲ្យម៉ូយដែកបានកម្ម៉ង់យកពីខ្លួន ។
សមត្ថកិច្ចបានបន្តថា នៅពេលសមត្ថកិច្ចកំពុង់ជិះល្បាតតាមផ្លូវបានប្រទះឃើញជនសង្ស័យ ក៏ឃាត់ខ្លួនសាកសួរនិងឆែកឆេរឃើញថ្នាំញៀនចំនួន២កញ្ចប់តូច ហើយបញ្ចូនមកកានអធិការដ្ឋាននគរបាលខណ្ឌទួលគោកតែម្តង ៕ ពៅ