ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ជនសង្ស័យពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមានឈ្មោះ នុល វាសនា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងជាអតីតនគរបាលក្រុងកំពង់ឆ្នាំងហើយក៏ធ្លាប់ជាប់ពន្ធនាគារពីបទ ចែកចាយនិងប្រើប្រាស់គ្រឿងញៀនផងដែរ និងម្នាក់ទៀតឈ្មោះចាំង បូរ៉ា ភេទស្រី អាយុជាង២០ឆ្នាំមានទីលំនៅក្នុងខេត្តកំពង់ធំ ។
ដោយបានកិច្ចសហការជាមួយម្ចាស់ផ្ទះសំណាក់ និង កម្លាំងសម្ងាត់ សមត្ថកិច្ចនគរខេត្ត និងក្រុងបានឈានចូលទៅឡោមព័ទ្ធនិងឃាត់ជនសង្ស័យបាន២នាក់ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេររកឃើញរកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន១កញ្ចប់ធំ និង១៥កញ្ចប់តូច វិទ្យុទាក់ទង១គ្រឿង(អាយកូម ) រួមនិងឧបករណ៍ជក់មួយចំនួនទៀតផង ៕ ពៅ