ភ្នំពេញ ៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ឹម លឹម អាយុ៤២ឆ្នាំ ស្នាក់នៅបុរីកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ឡាយ ណារី អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ ។
មុនពេលកើតហេតុប្រជាពលរដ្ឋដែលរស់នៅក្បែរជនរងគ្រោះនោះមិនបាន ឃើញជនរងគ្រោះចេញពីផ្ទះរយៈពេល២-៣ថ្ងៃមកហើយ ។លុះមកដល់ថ្ងៃកើតហេតុស្រាប់តែធុំក្លិនស្អុយចេញពីផ្ទះជនរង គ្រោះ ក៏មានការសង្ស័យ ហើយបានប្តឹងទៅសមត្ថកិច្ចមូលដ្ឋានទូរស័ព្ទហៅប្រពន្ធនិងកូនជន រងគ្រោះឲ្យវិល ត្រឡប់មកផ្ទះវិញ ស្រាប់តែសមត្ថកិច្ចនិងក្រុមគ្រួសារបានបើកទ្វារផ្ទះក៏ឃើញសាកសព ជនរងគ្រោះបានស្លាប់ស្អុយរលួយបាត់ទៅហើយ ។
ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែហូបស្រាស្រវឹងរាល់ថ្ងៃ ហើយបានទូរស័ព្ទប្រាប់គាត់ថា គាត់ចេះតែរាក២-៣ថ្ងៃទៅហើយ តែប្រពន្ធគាត់និងកូនរវល់ធ្វើការមិនបានមកមើលប្តីនិងឳពុកឡើយ ។ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្តីរបស់គាត់ស្លាប់បាត់ទៅហើយ ៕ ពៅ