ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោគខ្លួនបានបើករថយន្តឡិចស៊ីស ៤៧០មួយគ្រឿងក្នុង ល្បឿនលឿនដេញបុក ម៉ូតូមួយគ្រឿង បណ្តាលឲ្យរេចង្កូតបុករះជញ្ចាំងរបងជញ្ចាំង របងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយជ្រុលបន្ត បុកបង្គោលភ្លើងគោមបាក់អស់ មួយដើម កាលពីវេលាម៉ោង ១ នឹង ៥០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ នៅចំណុចផ្លូវណតប្រ៊ិត ភូមិស្លែងរលើង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។ ហើយ ក្រោយពីគ្រោះថ្នាក់អ្នកបើកឡានបង្កគ្រោះថ្នាក់នេះនិយាយប្រាប់ ប៉ូលិស ថា មកពីគេឃើញតាមបាញ់រូបខ្លួនទើប រូបខ្លួនបើកឡានរត់ក៏ជួបគ្រោះថ្នាក់បែបនេះតែ ម្តង។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុខាងលើ នេះម៉ាកឡិច ស៊ីស ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D 7689 បើកបរដោយ បុរសម្នាក់ស្ថិតក្នុងស្ថានភាពធ្លាក់ភ្នែក ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ ណតប្រ៊ិត ក្នុងទិសដៅពីត្បូងជើង ដោយបានបើកបរដេញបុកម៉ូតូមួយ គ្រឿង ហើយ ក៏បណ្តាលឲ្យរេចង្កូតឡើងខឿនទៅបុកជញ្ចាំងរបងទូរទស្សន៍អាស៊ីអាគ្នេយ៍ ខ្ទាតក្បាល រថយន្តមក បោកផ្ទប់នឹងបង្គោលដងគោម បាក់អស់មួយដើម នឹងរថយន្តបង្កហេតុ គាបជាប់នឹងបង្គោលបន្តដំណើរទៅមុខ លែងរួច ។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្តាលឲ្យអ្នក បើកបរ រថយន្តបង្កហេតុនេះរងរបួសនោះទេ ប៉ុន្តែរថយន្តបង្កត្រូវរងនូវការខូចខាតយ៉ាងដំណំ ផងដែរ ជាពិសេសរបងទូរទស្សន៍អាស៊ីអាគ្នេយ៍គ្រាន់តែមានស្នាមកូត ចំណែកបង្គោល ដងគោមមួយដើមត្រូវបាក់ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ឃាត់ខ្លួនបុរសជាម្ចាស់រថយន្តយកទៅកាន់ទីស្នាក់ការនគរបាលប៉ុស្តិ៍ទឹកថ្លា។ សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តបង្កហេតុនឹងអ្នកបើកបររថយន្តបង្កនេះត្រូវបាន សមត្ថកិច្ចជំនាញចុះមកវាសវែងស្ទូចយករថយន្ត នឹងនាំមនុស្សយកទៅកាន់ការិយា ល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចដោយបុរសជាអ្នកបើកបរថយន្តបង្កហេតុ បាននិយាយដោះសារ ថា មូលហេតុ ដែលបង្កឲ្យខ្លួនបើករថយន្តរេចង្កូតមកបុកបង្គោលភ្លើងបែបនេះព្រោះតែ មានគេជិះម៉ូតូដេញបាញ់ខ្លួន ទើប បណ្តាលឲ្យរូបខ្លួនភ័យពេក រេចង្កូតរថយន្តបុកជញ្ចាំង របងទូរទស្សន៍អាស៊ីអាគ្នេយ៍ខ្ទាតបោកបង្គោលភ្លើងតែម្តងទៅ៕
ដោយ៖ ទុយ បញ្ញា