ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ប៉ូលីស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៦​នាក់​ ពីបទ​ជួញដូរ​គ្រឿងញៀន ​

ប៉ូលីស​ឃាត់ខ្លួន​បាន​ជនសង្ស័យ​០៦​នាក់​ ពីបទ​ជួញដូរ​គ្រឿងញៀន ​

បន្ទាយមានជ័យ​៖​កាលពី​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៤ ប៉ូលីស​ក្រុង​ប៉ោយប៉ែ ត ដឹកនាំ​ដោយ​លោក អ៊ុំ សុផល​អធិការនគរបាល​ក្រុង​បាន​ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង ស្ថិតនៅ​មណ្ឌល ០២ ក្នុងភូមិ ប្រជា​ធម្ម លិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​។ ការចុះ​ឆែកឆេរ​នេះ​គេ​រកឃើញ​វត្ថុតាង​មួយចំនួនធំ​សំរាប់​ជក់​។        អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​០១ រី វ៉ាង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​០២ សាយ រត​នះ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ០៣​មាស សំណាង​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ឆាន់ ចាន់​ដា ភេទ​ប្រុស​អាយុ ២៤ និង​ទី​០៦​មិនទាន់បាន​អត្តសញ្ញាណ​នៅឡើយ ជន សង្ស័យ​ខាងលើ​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​ខាងលិច​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ ប៉ែត​។ នៅ​ហ្នឹង​កើតហេតុ​លោក អ៊ុំ សុផល​បាន​ប្រាប់ថា​ការឆែកឆេរ​បាន​ពីរ​ផ្ទះ​ហើយ លោក អធិការ​រូបនេះ​បាន​បន្តទៀតថា​សមត្ថកិច្ច​របស់លោក​នឹង​ខំ​បន្ត​ស្រាវជ្រាវ​រក​ក្រុម​ជួញដូរ  និង​ជក់​ន្ថែ​ម​ទៀត​ដើម្បី​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​ផ​ន្ទ​នា​ទោស​ទៅតាម​ផ្លូវច្បាប់ ពីព្រោះ​គ្រឿងញៀន​បំផ្លាញ​ជីវិត​មនុស្ស​និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។ តែ​ជា​យ៉ាង ណាក៏ដោយ​មតិ​មហាជន​នៅ​ក្រុង​ប៉ោយប៉ែត​បាន​រិះគន់ថា បច្ចុប្បន្ន​នៅ​ក្រុង​ប៉ោយ ប៉ែត​ទាំង​អ្នក​ជក់​ទាំង​អ្នកជួញដូរ​ហាក់បីដូច​ជា​មិនទាន់​ថយ​នៅឡើយ​ទេ​នាពេល​ប ច្ចុ​ប្បន្ន​នេះ ហើយ​ប្រភពពី​មហាជន​បាននាំគ្នា​និយាយថា​តើ​មកពី​អ្វី​បានជា​មិនមាន ការថយចុះ​បែបនេះ​ឬមួយ​មកពី​សមត្ថកិច្ច​ឬ​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ទេ​ដឹង​ទើប អ្នក​ជក់​និង​អ្នកជួញដូរ​មិន​ខ្លាចញញើត​អញ្ចឹង​?​។  គួរ​បញ្ជាក់ថា​កាលពី​មុនពេល​បោះឆ្នោត​ការជក់​គ្រឿងញៀន​របស់​ក្រុម​អ្នក ញៀន​ថ្នាំ​និង​អ្នកជួញដូរ​គ្រឿងញៀន​ហាក់បីដូចជា​ចង់​ដាច់​ពូជ​ទៅហើយ ស្រាប់តែ​ក្រោយ​ការបោះឆ្នោត​ស្រាប់តែ​មានការ​ងើប​ឡើងជា​បណ្តើរៗ​ឡើងវិញ​។ តែ​ទោះជា​ណាក៏ដោយ​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​សង្ឃឹម​និង​ជឿជាក់​លើស ម​ត្ថ​កិច្ច​និង​អាជ្ញាធរ​ថា​ពិតជា​មិន​បណ្តោយ​ឲ្យ​ប៉ះពាល់​សង្គមជាតិ​ទាំងមូល​ក៏​ដូច ជា​សុខភាព​ប្រជាពលរដ្ឋ​ឡើយ​ពីព្រោះ​វា​អាច​ឲ្យ​មនុស្ស​ហាន​ធ្វើ​អ្វី​បាន​ទាំងអស់ ដោ​យម​មិន​ខ្លាច​គុក​ច្រ​វ៉ា​ក់ឡើ​យ​ឬ​ក្លាយទៅជា​មនុស្ស​ឆក់​ប្លន់​គេ​ក៏​ថា​បានដែរ​ដោ យ​សារ​តែ​គ្រឿងញៀន​នេះ​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya