បន្ទាយមានជ័យ៖ ជនសង្ស័យបីនាក់ជាអ្នកចែកចាយ និងអ្នកប្រើប្រាស់ ត្រូវចបាន នគបាលប៉ុស្ត៍ អូរបីជាន់ធ្វើការ ឃាត់ខ្លួន ខណៈកំពុងតែជួញដូរគ្រឿងញៀន១០៤គ្រាប់ កាលពីរសៀលម៉ោង៤ថ្ងៃ១៤កក្តដាឆ្នំា ២០១៣នៅចំនុចភូមិឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍របស់ប៉ូលិសស្រុកអូរជ្រៅ បានអោយដឹងថាអ្នប្រើប្រាស់ និងជួញដូរជាជនសង្ស័យទាំងបីនាក់ខាងលើមាន១ឈ្មោះរ៉ាឌី ភេទប្រុស អាយុ២២ឆ្នាំ ២ ឈ្មោះណនធឿន ភេទប្រុស អាយុ៣២ឆ្នាំអ្នក់ទាំង២មានទីលំនៅភូមិឃុំកើតហេតុ ឈ្មោះ សឿនចាន់នី ភេប្រុសអាយុ២១ឆ្នាំរស់នៅភូមីថ្នល់បត់ឃុំអូរបីជាន់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន និងរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១០៤គ្រាប់។
លោកធិនសីនដេតនាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តបន្ទាយមាន ជ័យ បានអោយដឹងថាមកដល់ព្រឹកថ្ងៃទី១៥កក្ដដា នេះជនសង្ស័យទាំង៣រួមជាមួយ ថ្នាំញៀនមិនទាន់ បញ្ជូនមកការិយាល័យជំនាញលោកទេគឺកំពុងនៅអធិការស្រុកអូរជ្រៅ សូរនាំនៅទ្បើយ។ លោកបាន បន្តអោយដឹងទៀតថាតាមលោកដឹងក្នុងចំណោមបីនាក់ ខាងលើមានម្នាក់ឈ្មោះណនធឿន ជាអ្នកជួញ ដូរថ្នាំញៀនដោយទទួលទិញពីក្រុង ប៉ោយប៉ែតមកចែកចាយនៅឃុំអូរបីជាន់។ ចំណែកពីរនាក់ទៀត ជាអ្នក់ប្រើប្រាស់គ្រឿង ញៀន។ ក្នុងករណីនេះបើតុលាការរកឃើញថាជួញដូរគ្រឿងញៀននឹងត្រូវ ជាប់ ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ៕
ដោយ៖ សម្បត្តិ សីហា