ខេត្តរតនគិរី ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃ ទី ១៦ ខែកក្កដា ឆ្នាំ២០១៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសភារកិច្ច និងតែង តាំងមុខតំណែងស្នងការរងនគរបាលខេត្តរតនគិរី។ ពិធីនេះមានការអញ្ជើញចូល រួមពី សំណាក់ ឯកឧត្តមណាប់ប៊ុន ហេង អភិបាលរងនៃគណៈអភិបាល ខេត្ត លោកមេបញ្ជា ការ តំបន់ប្រតិបត្តិសឹករងខេត្ត មេបញ្ជាការរងកងរាជអាវុធ ហត្ថ ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលរងក្រុង ស្រុកទាំង៩ អធិការ អធិការរង ក្រុង ស្រុក មេប៉ុស្តិ៍រដ្ឋបាលទាំង៥០ឃុំ សង្កាត់ពីរ សរុបប្រមាណជាង១០០នាក់។
តាមប្រកាសរបស់រាជរដ្ឋាភិបាល ដែលអានដោយលោក ឧត្តមសេនីយ៍ត្រី ហុក ថាវ៉ាន់ អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ ត្រូវបានប្រកាសតម្លើងឋានន្តរសក្តិ លោក វរសេនីយ៍ទៅ វ៉ាន់ សង្វាត ស្នងការរងខេត្តឧត្តរមានជ័យ ជាស្នងការរងនគរបាលខេត្តរតនគិរី ទទួល បន្ទុកប្រឆាំងបទល្មើសខេត្តរតនគិរី។ បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីរ៉ាយ រ៉ៃ ស្នងការ នគរបាលខេត្តមានប្រសាសន៍ស្វាគមន៍ព្រមទាំងរាយការណ៍ពីសកម្មភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមរួចមក ឯកឧត្តម ណាប់ ប៊ុនហេង និងឯកឧត្តម ចាន់ អ៊ាន មាន ប្រសាសន៍សំណេះសំណាលនាឱកាសនេះ ដោយបានលើកឡើងពីសភាពការណ៍វិវត្តន៍ថ្មីរបស់ប្រទេសជាតិ និងសភាពការណ៍ក្នុងតំបន់ ដែបច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា ត្រូវបានល្បីរន្ទឺទូទាំងសកលលោកជាប្រទេសមានសន្តិសុខ និងការ រីកចំរើនលើ គ្រប់វិស័យ។
ឯកឧត្តមបានលើកឡើងថា ការផ្ទេរភារកិច្ច និងប្រកាសតម្លើងឋានន្តរសក្តិមន្ត្រីនគរបាល ជាតិ នាពេលនេះគឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដំណាក់កាល ទី២ សំដៅលើកកម្ពស់សន្តិសុខ សង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ។ ឯកឧត្តមក៏ បានផ្តាំ ផ្ញើ ដល់លោក ស្នងការរងដែលទើបប្រកាសតែងតាំងថ្មីត្រូវសហការសាមគ្គីភាពផ្ទៃក្នុង ជាពិសេសសហការជាមួយស្ថាប័នទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទនិង បន្តអនុវត្ត អោយបានសកម្មនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលប្រគល់ជូន៕
ដោយ ឡុង លីម