រតនគិរី ៖ មន្ដ្រីបានលើកឡើងថា ថវិកាឆ្នាំ ២០០៩សម្រាប់មន្ទីរអប់រំ យុវជន និង កីឡាមានចំនួន៣៧០០លានរៀល ប៉ុន្ដែ អ្នកស្រី ច័ន្ទ ខាំឃឿ ប្រធានមន្ទីរបាន ចាយខ្ជះខ្ជាយគ្មានការសន្សំសំចៃ ក្នុង ចេតនាបំប៉ោង កិបកេង ពុករលួយធ្វើឱ្យ ថវិកាទាំងនោះត្រូវធ្លាក់ក្នុងប្រយោជន៍ បុគ្គល និងមន្ដ្រីពាក់ព័ន្ធ ។
មន្ដ្រីរាជការបម្រើការងារក្នុងអង្គភាពមន្ទីរអប់រំ យុវជន និងកីឡាខេត្ដរតនគិរីបានទម្លាយនូវភាពមិនប្រក្រតីអំពើពុករលួយ បំប៉ោង និង កិបកេងថវិការបស់រដ្ឋ ប្រព្រឹត្ដដោយ អ្នកស្រី ច័ន្ទ ខាំឃឿ ប្រធានមន្ទីរមាន លក្ខណៈទ្រង់ទ្រាយធំ និងចេតនាដ៏គឃ្លើន ក្នុងការបំពានទៅនឹងលិខិតលេខ៣៥០៥ សហវ.ហក របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០០៩ ជម្រាបជូនមកក្រសួងអប់រំ យុវ ជន និងកីឡា សំណើឱ្យមានវិធានការ ត្បិតត្បៀត សន្សំសំចៃដើម្បីកាត់បន្ថយ ចំណាយដំណើរការរដ្ឋបាលក៏ដូចជា ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រនៃព្រះរាជាណាចក្រកម្ពុជានេះជាដើម ។
មន្ដ្រីរាជការបានបញ្ជាក់ថា អ្នកស្រី ច័ន្ទ ខាំឃឿ បំប៉ោងតម្លៃធ្វើយ៉ាងណា ដើម្បីធ្វើរបាយការណ៍ពាក់ព័ន្ធនឹងចំណាយ នេះឱ្យមានតុល្យភាពគ្នា ជាមួយនឹងទឹក ប្រាក់៣៧០០លានរៀល ដែលក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុទម្លាក់ឱ្យសម្រាប់ ប្រើប្រាស់ក្នុងមន្ទីរឆ្នាំ២០០៩នោះ ។
ការចំណាយប្រាក់ជំពូក៦០, ៦១, និង ជំពូក៦២ ប្រធានមន្ទីររូបនេះបានចំណាយ ផ្ទុយពីលិខិតរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលេខ៣៥០៥ សហវ.ហក ចុះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០០៩ ជាពិសេស បំពានទៅនឹងការណែនាំដែលជាអនុ សាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ត្រូវមាន វិធានការត្បិតត្បៀតសន្សំសំចៃកាត់ បន្ថយការចំណាយដំណើរការរដ្ឋបាល”។
មន្ដ្រីរាជការក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្ដរតនគីរីបានទម្លាយនូវឯក សាររបាយការណ៍ពាក់ព័ន្ធនឹងអំពើពុក រលួយរបស់អ្នកស្រី ច័ន្ទ ខាំឃឿ ដ៏ច្រើន ទៀតពីឆ្នាំ២០០៩រហូតមកទល់បច្ចុប្បន្ន។
មន្ដ្រីបានគូសបញ្ជាក់ថា ប្រាក់ជំពូក ៦០មានចំនួន៦០០លានរៀល ប្រាក់ជំពូក ៦១ មានចំនួន២៧០០លានរៀល និង ប្រាក់ជំពូក៦២មានចំនួន៤៥០លាន រៀល ប៉ុន្ដែភាពមិនប្រក្រតីបានកើតឡើង លក្ខណៈអំពើពុករលួយ ដោយជាក់ស្ដែង ក្ន្នុងឆ្នាំ២០០៩កន្លងទៅ គ្រាន់តែចំណាយ លើការថែទាំង និងជួសជុលអគារបន្ដិច បន្ដួចសោះ អ្នកស្រី ច័ន្ទ ខាំឃឿ បាន បំប៉ោងតម្លៃជួសជុលក្នុងទឹកប្រាក់ចំនួន ២.៤៥៥.៩៩៧.៧៩៣រៀល, ចំណាយលើ បេសកកម្មអស់ចំនួន២៣៤.៥៨០.០០០ រៀល, ចំណាយលើការទិញប្រេងឥន្ធនៈ អស់ចំនួន២១៩.៩៩៦.៦០០រៀល សម្រាប់ផ្គត់ផ្គង់រថយន្ដ២គ្រឿង និងម៉ូតូ ជាង១០គ្រឿង ។ មិនតែប៉ុណ្ណោះបាន បំប៉ោងប្រាក់គម្រោងទៅលើការទិញ រថយន្ដម៉ាក តាកូម៉ា ភិកអាប់ (ប្រភេទ ជជុះ) ផលិតឆ្នាំ២០១២ មួយគ្រឿងសោះ ដាក់ក្នុងតម្លៃ១១៤.៦៤០.០០០រៀល ដែលពុំមានតុល្យភាពក្នុងតម្លៃទីផ្សារ ។
ពាក់ព័ន្ធនឹងអំពើពុករលួយដែល ប្រព្រឹត្ដដោយអ្នកស្រី ច័ន្ទ ខាំឃឿ កិប កេងលើថវិកា៣៧០០លានរៀលចំណាយ ខុសខ្ទង់បំប៉ោងកិបកេង ត្រូវបានមន្ដ្រី ក្រោមឱវាទចោទប្រកាន់នោះកាលពី ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ អ្នកស្រី ច័ន្ទ ខាំឃឿ បានប្រាប់ថា រឿងនេះបានកើតមានជាយូរមក ហើយរហូតដល់ខាងក្រសួង សវនកម្ម ជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន សិក្សាក្នុងរឿងនេះ ប៉ុន្ដែខ្ញុំមិនបានកិប កេងថវិការដ្ឋទេ ធ្វើអ្វីៗគឺសម្រេចតាម ការឯកភាពពីក្រសួង ក៏ដូចរាជរដ្ឋាភិបាល ។ អ្នកស្រីបន្ដថា រឿងនេះកើតចេញ ពីមន្ដ្រីមួយរូបដែលអសកម្មការងារ តែ សម្រាប់ខ្ញុំបានធ្វើរបាយការណ៍ទៅក្រសួង រួចហើយ ។
បើសិក្សាទៅលើឯកសារពាក់ព័ន្ធអ្នក ស្រី ច័ន្ទ ខាំឃឿ ចំណាយប្រាក់ក្នុងឆ្នាំ ២០០៩លើទឹកប្រាក់ចំនួន៣៧០០លាន រៀល លក្ខណៈកិបកេងបំប៉ោងអាចអំពើ ពុករលួយនេះពាក់ព័ន្ធជាមួយនឹងប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដ នាយក ដ្ឋានហិរញ្ញវត្ថុក្រសួងអប់រំ នៅក្នុងរបាយ ការណ៍ចំណាយថវិកាទូទៅរបស់រដ្ឋខែ វិច្ឆិកា ឆ្នាំ២០០៩ ដែលអ្នកស្រី ច័ន្ទ ខាំឃឿ ធ្វើនិងបានឃើញពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ទន់ សុថារ័ត្ន ក៏ដូច ជាលោក ប៉ុម សារឿន អភិបាលរងខេត្ដ រតនគិរី បើទោះជាលក្ខណៈស្របច្បាប់ រដ្ឋបាលដើម្បីឱ្យក្រសួងអប់រំក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួល ស្គាល់លើរបាយការណ៍ចំណាយនេះអាច ជាអំពើពុករលួយដែលកើតឡើងជាលក្ខណៈ ប្រព័ន្ធ ក្នុងនោះមន្ដ្រីក្នុងមន្ទីរបានធ្លោយ ឱ្យដឹងថា កន្លងទៅខាងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជារតនាគារខេត្ដសម្លឹង ឃើញប្រាក់ជំពូក៦០, ៦១ និង៦២របស់ មន្ទីរអប់រំខេត្ដ ហើយកាត់ភាគរយទៅ ហើយ ចុះទម្រាំមានករណីបំប៉ោយគម្រោង ចំណាយពិតណាស់ថា ខាងមន្ទីរសេដ្ឋ កិច្ចក៏ដូចជារតនាគារខេត្ដត្រូវបានគេ ដាក់ភាពសង្ស័យថាពាក់ព័ន្ធអំពើពុករលួយនេះ ៕ ពៅ