ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » យុវជន​ពីរ​នាក់​ម៉ូតូ​អត់​ស្លាក​លេខ ប៉េអឹម​ឃាត់​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ ​

យុវជន​ពីរ​នាក់​ម៉ូតូ​អត់​ស្លាក​លេខ ប៉េអឹម​ឃាត់​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​ ​

ភ្នំពេញ  ៖  កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៤ ។​
​ជនសង្ស័យ​មានឈ្មោះ មូ​ន វិបុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាងផ្សារដែក ស្នាក់​នៅផ្ទះ​លេខ​៥៤ ក្រុម​១០៣ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក និង​ឈ្មោះ ឈុន ម៉េង​ហៀ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ។ ក្នុងការ​ឃាត់ខ្លួន​សម​ត្ថ​កិច្ច​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១​កញ្ចប់ និង​ម៉ូតូ​យ៉ាម៉ាហា​មី​អូ ពណ៌​ខ្មៅ​លាយ​ក្រហម អត់​ស្លាក​លេខ​មួយគ្រឿង ។​
​នៅវេលា​ម៉ោង​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រទះឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ គ្មាន​ស្លាក​លេខ ដោយមាន​ការសង្ស័យ សមត្ថកិច្ច​បាន​ឃាត់​ឆែកឆេរ​ក៏​រកឃើញ​ថ្នាំញៀន​១​កញ្ចប់ ហើយ​ក៏បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន  ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya