ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ផ្ទុះ​គ្រាប់​ម៉ី​ន​ម្តាយ​ដាច់​ជើង​ដាច់​ដៃ​កូន​២​នាក់ របួសធ្ងន់​សន្លប់ ​

ផ្ទុះ​គ្រាប់​ម៉ី​ន​ម្តាយ​ដាច់​ជើង​ដាច់​ដៃ​កូន​២​នាក់ របួសធ្ងន់​សន្លប់ ​

បន្ទាយមានជ័យ​៖ ជនរងគ្រោះ​៣​នាក់​ម្តាយ​និង​កូន ដើរ​ទៅរក​ចាក់​អង្ក្រង​នៅតាម​ដងអូរ​ព្រំដែន​កម្ពុជា ថៃ ដើម្បី​យកមក​លក់ ខណៈពេល​ដើរ​ចាក់​អង្ក្រង​ដោយ​មិនបាន​ប្រុងប្រយ័ត្ន ក៏​ជាន់មីន​ផ្ទុះ​ដាច់​ដៃ​ម្ខាង​និង​ជើង​ម្ខាង កូនៗ​ប្រុស​ពីរ​នាក់​ទៀត រងរបួស​ធ្ងន់​សន្លប់​ក្នុង​ថ្លុកឈាម ។​ហេតុការណ៍​គ្រោះ​ដ៏រ​ន្ឋ​ត់​ខាងលើនេះ  បាន​កើតឡើង​កាលពី វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅត្រង់ចំណុច​តំបន់​១ ស្ថិតនៅ​ភូមិ ចក់​ពួក​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​សមត្ថកិច្ច​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ ដែល​ជួប​និង​គ្រោះថ្នាក់​ជាន់​ម៉ី​នទី​១​មានឈ្មោះ​អាន់ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​រង​បួស​ដាច់​ជើង​ខាងស្តាំ​ទី​២​ជា​កូន​ឈ្មោះ​បាក់ ឆា​នី ភេទ​ប្រុស​អាយុ​១០​ឆ្នាំ និង​ទី​៣​ឈ្មោះ​បាក់ ឆា​ណៃ​ភេទ​ប្រុស​អាយុ​៨​ឆ្នាំ ទាំង​២​នាក់​រង​បួស​ធ្ងន់ ។​
​សមត្ថកិច្ច​បាន​បន្តថា ជនរងគ្រោះ​ទាំង​៣​នាក់​ម្តាយ​និង​កូន​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ ជាប់​ព្រំដែន​ខ្មែរ ក្នុង​ទឹកដី ថៃ​។​សូមបញ្ជាក់ថា​គ្រាប់​ម៉ី​ន ដែល​ផ្ទុះ​នេះ​ជា​ប្រភេទ​គ្រាប់​ម៉ី​ន​jA57.29 ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម រហូតដល់​ពេលនេះ​ក្រុម​ស៊ីម៉ាក់​មិនទាន់ ធ្វើការ បោសសម្អាត​ឲ្យ​អស់​នៅឡើយ​ទេ​សម្រាប់​តំបន់​មួយចំនួន​នៅជាប់​ព្រំដែន​កម្ពុជា ថៃ​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya