ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ពលករ​​៤នាក់​មក ប្ដឹង​ទារ​លុយ​ពី​ប្រធាន​ក្រុម​ហ៊ុន​ប៊ូរូខេមបូឌាន

ពលករ​​៤នាក់​មក ប្ដឹង​ទារ​លុយ​ពី​ប្រធាន​ក្រុម​ហ៊ុន​ប៊ូរូខេមបូឌាន

ពោធិ៍សាត់ ៖ ពលករ៤នាក់តំណាងឲ្យ ២១នាក់ មកប្ដឹងសមាគមអាដហុកដើម្បីទារប្រាក់ ដែលពួកគាត់បានបង់ក្នុងម្នាក់ៗ អស់ទឹកប្រាក់ចំនួន១៦១ ដុល្លារ ដល់ពេលនេះហើយ ពួកគាត់មិនបានចេញទៅធ្វើការនៅឯប្រទេសថៃទេ។ ពលករទាំងនោះមកពី៦ ស្រុកក្នុង ខេត្តពោធិ៍សាត់ ត្រូវបានក្រុមហ៊ុនប៊ូរូខេមបូឌានបោកប្រាស់យកលុយកាលពីឆ្នាំ២០១២ កន្លងមក។

ស្រ្តីឈ្មោះប៉ាង ហាង អាយុ ២៥ឆ្នាំមានលំនៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន​ បានរៀប រាប់ឲ្យដឹងថា ដោយសារតែមានជីវភាពខ្វះខាត គ្មានមុខរបរ កូនក៏ច្រើន ក៏បាននាំប្ដីប្រពន្ឋ មកដាក់ពាក្យ  នៅក្រុមហ៊ុនមួយ ដើម្បីទៅធ្វើការនៅ ប្រទេសថៃ។ ការដែលពួកគាត់នាំ គ្នា មកដាក់ពាក្យតាមក្រុមហ៊ុន ក៏ព្រោះតែអាចនឹងមានសុវត្ថិភាពជាង តាមទៅតាមមេ ខ្យល់  ព្រោះអីធ្លាប់តែឮគេនិយាយប្រាប់ថា អ្នក ដែលទៅធ្វើការនៅប្រទេសថៃតាមមេ ខ្យល់ជាការងារមួយដែលខុសច្បាប់ ហើយប្រឈមនឹងបញ្ហា   គ្រប់បែបយ៉ាងដូចជាការ រត់គេចពីកម្លាំងតម្រួតថៃ និងពេលធ្វើការមួយខែឬពីរបីខែ ក្រោយមកសុំគេបើកប្រាក់ មិនបានទេដោយគេថា មេខ្យល់បានលក់ខ្លួនឲ្យគេព្រមទាំងបាន បើកលុយយកទៅបាត់ ហើយ។

ប៉ាង​ ហាង បន្តថា​ដោយមានការស្មុគស្មាញដូចនេះហើយទើប នាំប្ដីប្រពន្ឋមកដាក់ពាក្យ នៅក្រុមហ៊ុននឹងគេ ព្រោះវាស្របច្បាប់និងមិនមានបញ្ហា។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១២ពីរនាក់ប្ដី ប្រពន្ឋក៏បាននាំគ្នាមកដាក់ពាក្យនូវក្រុមហ៊ុនមួយ​ឈ្មោះ ក្រុមហ៊ុន ប៊ូរូខេមបូឌាន  ដែលមានទីតាំងទល់មុខពន្ឋនាគារខេត្តស្ថិតក្នុង ភូមិពាលញែក​២ សង្កាត់ ផ្ទះព្រៃ ក្រុង- ខេត្តពោធិ៍សាត់ ។ នៅក្នុងពេលនោះដែរ លោកប្រធានក្រុមឈ្មោះ វណ្ណា  វង្សពិសី  បានតម្រូវឲ្យពលករម្នាក់ៗបង់ប្រាក់ជាមុនដើម្បីរត់ការឯកសារ ដោយមាន ចេញជាវិក្កយបត្របញ្ជាក់យ៉ាងច្បាស់ថា ១ -​ សេវាកម្មប៉ាស្ព័រ ១៥០ដុល្លារ ២ – ពិន័យ ខ្វះឯកសារ ៥ដុល្លារ ៣- រូបថត២១សន្លឹក៦ដុល្លារ សរុបទាំងអស់១៦១ដុល្លារ។ ពេលដែលបង់ប្រាក់ឲ្យទៅលោកប្រធានក្រុមហ៊ុនរួចហើយគាត់ក៏ណាត់ឲ្យទៅថតរូប ដើម្បីបំពេញឯកសារនៅភ្នំពេញ រួចកំណត់ពេលយ៉ាងយូរបីខែទៀត ឈ្មោះធ្លាក់មក លោកនឹងនាំពលករទាំងអស់ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់។ ស្រ្ដីឈ្មោះ ប៉ាង  ហាង បន្តទៀតថា ដល់ពេលកំណត់រយៈពេលបីខែក៏បានទូរស័ព្ទទៅលោកប្រធាន ក្រុមហ៊ុន ជាច្រើនដង តែគាត់បានឆ្លើយប្រាប់ថា ឈ្មោះមិនទាន់ធា្លក់មកទេ ព្រោះឯក សារ មិនទាន់គ្រប់គ្រាន់ រង់ចាំបន្តិចទៀតសិនចុះ ដោយមានការពន្យារពេលយូរទៅៗ ពីខែនេះ ថាខែនោះ មានការសង្ស័យថាក្រុមហ៊ុននេះ ប្រហែលជាបោកប្រាស់ ក៏នាំប្តី ប្រពន្ឋមកមើលនៅកន្លែងធ្វើការរបស់គាត់ ស្រាប់តែបានរុះរើ ចេញទៅណាបាត់ទៅ ហើយ  ក៏មានអារម្មណ៍រន្ឋត់អង្គុយយំពីរនាក់ប្តីប្រពន្ឋតែម្ដង ដោយមានការសោកស្ដាយ លុយកាក់ដែលក្រុមហ៊ុនបោកប្រាស់ ព្រោះលុយទាំងអស់នោះសុទ្ឋតែចងការគេទាំង អស់។

ទាក់ទងនឹងរឿងនេះ លោក លី  សុភា  ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តពោធិ៍សាត់ បានបំភ្លឺប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា  ក្រុមហ៊ុនស្របច្បាប់ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងការងារ នៅក្នុងខេត្តពោធិ៍សាត់ គឺមានចំនួន បី ។១/ ក្រុមហ៊ុន អ៊ឹងរិទ្ឋីគ្រុប ២ /  ក្រុមហ៊ុនអេភី និង ៣/ ក្រុមហ៊ុន ប៊ូរូខេមបូឌាន។

លោកបានបន្តថា ចំពោះក្រុមហ៊ុនប៊ូរូខេមបូឌាន គឺបានរុះរើចេញពីខេត្តពោធិ៍សាត់ យើង ហើយ។ ចំណែកថារឿងក្រុមហ៊ុនបោកប្រាស់លុយពីប្រជាពលរដ្ឋនោះគឺគ្មានទេ វាជា រឿងរបស់បុគ្គលទេដែលធ្វើខុសពីគោលការណ៍ច្បាប់ ប៉ុន្តែរឿងនេះសមត្ថកិច្ចកំពុងតែ ស៊ើប អង្កេតស្រាវជ្រាវហើយ។

តំណាងពលករជាង២១ នាក់មកពីស្រុកទាំង៦នៅក្នុងខេត្តពោធិ៍សាត់ដែលបានចាញ់ បោកក្រុមហ៊ុន ប៊ូរូខេមបូឌាន​សូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ច ពិសេស​ក្រសួង ការងារ មេត្តាជួយ ចាត់ការ​ លោក វណ្ណា វង្សពិសី តាមផ្លូវច្បាប់ផង ដើម្បីរកយុត្តិធម៌ ជូន ដល់ពលកររងគ្រោះ។ បើពុំនោះទេប្រសិនបើទុកគាត់ឲ្យធ្វើការនៅតាមក្រុមហ៊ុនទៀត វានឹងអាចប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន ម្យ៉ាងវិញទៀតអាចនឹងមានពលរដ្ឋជាច្រើន នាក់ទៀតដែលមិនទាន់ដឹងត្រូវចាញ់បោកបុគ្គលម្នាក់នេះគ្រប់ៗគ្នា៕

ភ្នំក្រវាញ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya