ភ្នំពេញ ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅផ្សារដីហុយផ្លូវហាយណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ស្ត្រីសង្ស័យឈ្មោះ វន គឹមយ៉េន អាយុ៣៩ឆ្នាំ ស្នាក់ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ។ រីឯជនរងគ្រោះឈ្មោះ នាង ផល ភេទស្រី អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅខាងក្រោយវិទ្យាល័យហ៊ុនសែន១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុ គឺស្ត្រីសង្ស័យបានដើរចូលទៅក្នុងផ្សារ ហើយបានប្រើល្បិចធ្វើជាទិញបន្លែខ្លួន ដោយអង្គុយរើសបន្លែយ៉ាងយូរ រួចហើយបែរជាមិនយកវិញ ដោយនិយាយថា ខ្លួនបានឲ្យលុយទៅម្ចាស់បន្លែចំនួន៦ម៉ឺនរៀល ហើយទាមទារឲ្យអ្នកប្រគល់លុយខ្លួនឲ្យទៅគេវិញ ប៉ុន្តែម្ចាស់បន្លែ បានឆ្លើយថា ខ្លួនមិនបានទទួលលុយពីជនសង្ស័យនោះទៀត រួចជនរងគ្រោះបានយកលុយនៅក្នុងធុងរបស់ខ្លួនឲ្យមើលថា គាត់ទើបតែលក់បានលុយជាង១ម៉ឺនរៀលតែប៉ុណ្ណោះ ។ ភ្លាមនោះ ជនសង្ស័យបានឆក់យកលុយក្នុងធុងរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានស្រែកថាចោរៗ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបាននាំគ្នាចាប់ ក្របួចជាប់រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង ៕ ពៅ