ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ ជ្រុ​ក​បុក​កង់​បី​រងរបួស​២​នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ ជ្រុ​ក​បុក​កង់​បី​រងរបួស​២​នាក់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០១៤ ឋិត​នៅតាម បណ្ដោយ​ផ្លូវ​បេតុង​លេខ​២០១១ ឋិត​ក្នុង ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ជន​រង គ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ថន សុ​ធន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស សាលា​កម្ពុជា​-​ថៃ មាន​ទីលំនៅ​ភូមិ រំលេច ឃុំ​ទួល​ព្រេច ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ជា​អ្នក​ឌុប រងរបួស​បែក ប្រអប់ជើង​ខាងឆ្វេង និង​រលាត់​ដៃជើង និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ សួង សាយ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​សិស្ស រៀន​សាលា​ជាមួយគ្នា មាន​ទីលំនៅ​ភូមិ ពុះ ឃុំ​ត្រឡាំង​ជើង ស្រុក​ត្រាំកក់ ខេត្ដ តាកែវ រងរបួស​រលាត​ដៃជើង និង​មុខ ។
មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​បាន ជិះ​ម៉ូតូ​ចេញពី​សាលា​បំណង​មកលេង​ផ្ទះ អ៊ំ​នៅ​ម្ដុំ​ផ្សារ​ថ្មី​តាម​បណ្ដោយ​ផ្លូវ​បេតុង លេខ​២០១១ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។ លុះ​ធ្វើដំណើរ​មកដល់​កន្លែង​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​គេច​ពី​ម៉ូតូ​១ គ្រឿង​ទៀត​ក៏​ជ្រុល​ទៅបុក​រ៉ឺម៉ក​កង់​១​គ្រឿង​ទៀត​ដែល​កំពុងធ្វើដំណើរ ស្រប​ទិស​គ្នា  បណ្ដាលឱ្យ​ដួល​រងរបួស​តែម្ដង ។ ឃើញ សភាព​មិន​ស្រួល អ្នកបើក​រ៉ឺម៉ក​កង់​បី បាន​បើក​ចេញពី​កន្លែងកើតហេតុ​បាន​ស្រមោល ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya