ភ្នំពេញ ៖ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នៅចំណុចជិតផ្សារអូរឫស្សី តាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវលេខ១៤១ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។
បុរសស្រវឹងស្រាលម្នាក់បានដើរមកដកកាំភ្លើងរបស់សមត្ថកិច្ចយកទុក ធ្វើឲ្យមានការភ្ញាក់ ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំផ្សារអូរឫស្សីនិងអ្នកដំណើរ ខណៈដែលសមត្ថកិច្ចកំពុងតាមច្បាមមុខ សញ្ញាជនសង្ស័យឆក់ ហើយបានចាប់ខ្លួនជនសង្ស័យនៅម្តុំផ្សារឫស្សី ស្រាប់តែបុរសស្រវឹងស្រាខាងលើក៏ដើរមកដកកាំភ្លើងសមត្ថកិច្ចដោយ មិនដឹងមូលហេតុតែម្តង ។
បុរសប្រមឹកដែលដក កាំភ្លើងសមត្ថកិច្ចដោយគ្មានមូលហេតុមិនត្រូវបានស្គាល់អត្ត សញ្ញាណទេ មានអាយុប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅសាកសួរនៅក្រសួងមហាផ្ទៃ ។
មុនពេលកើតហេតុសមត្ថកិច្ចនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃបានតាមចាប់ខ្លួនមុខសញ្ញាជនសង្ស័យ ឆក់កាបូបតាំងពីមុខសាលា ចតុមុខ រហូតដល់មុខផ្សារអូរឫស្សី ។ ពេលចាប់ឃាត់ខ្លួនមុខសញ្ញាឆក់ហើយ សមត្ថកិច្ចបានបញ្ជូនសង្ស័យទៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតស្រាល នៅសល់សមត្ថកិច្ចម្នាក់ដែលនៅ ក្នុងកន្លែងកើតហេតុ ស្រាប់តែលេចមុខបុរសម្នាក់ដើរទ្រេតទ្រោត ក្នុងសភាពស្រវឹងជោកជាំបានដើរមកដកកាំភ្លើងសមត្ថកិច្ចនគរបាលតែម្តង៕ ពៅ