ជារឿយៗប្រិយមិត្តតែងបានឃើញនូវសកម្មភាពរបស់តារាម៉ូដែលចិន ឥណ្ឌា កូរ៉េ ហូលីវូដ មានអាមេរិក, បារាំង, អង់គ្លេសជាដើម តែលើកនេះដើម្បីឲ្យមានការប្លែកអារម្មណ៍យើងសូមបង្ហាញពីតារាសម្តែង និងជាពិធីការិនីរបស់ជប៉ុនមួយរូបដែលមានរូបសម្រស់សិចស៊ីដែលកំពុងទក់ភ្នែកអ្នកផង។ នាង Mikie Hara គឺជាតារាសម្តែង និងជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងប្រទេសជប៉ុន។
គេហទំព័រកម្សាន្តមួយរបស់ប្រទេសជប៉ុន កាលពីពេលថ្មីៗបានបង្ហាញនូវតារាសម្តែងនិងជាពិធីការនីមួយដែលកំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋានគឺនាង Mikie Hara ដែលបានធ្វើឲ្យទស្សនិកជនរញ្ជួយអារម្មណ៍ជាមួយនឹងការបង្ហាញនូវភាពសិចស៊ីជាច្រើនតាមប្រព័ន្ធអនឡាញ។
នាង Mikie Hara គឺជាតារាសម្តែងនិងជាពិធីការិនីមួយរូបដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននោះ ស្រាប់តែថ្មីនេះនាងបានបង្ហាញនូវស្ទីលថ្មីៗ ប្លែកជាមួយឈុតសម្លៀកបំពាក់ដែលមានលក្ខណៈសិចស៊ីគួរទាក់ភ្នែកបំផុត។
សូមបញ្ជាក់ថា នាង Mikie Hara បានឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងតាមរយៈកម្មវិធី Cutie Honey ដែលជាការខំប្រឹងប្រែងលើកដំបូងក្នុងវិថីសិល្បៈ។ តារាសម្តែង និងជាពិធីការិនីដែលមានរូបសម្រស់ស្រស់សោភានេះបានធ្វើឱ្យទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំង ខណៈដែលបានឃើញនាងបង្ហាញនូវរូបថតជាច្រើនបង្ហោះតាមប្រព័ន្ធអនឡាញប្រកបដោយភាពសិចស៊ីបញ្ចេញដើមទ្រូង និងគល់ភ្លៅ គួរឱ្យស្រឡាញ់ ហើយត្រូវបានក្រុមអ្នកប្រមាញ់រូបភាពចាប់យករូបនាងទៅផ្សាយបន្តតាមបណ្តាញផ្សព្វផ្សាយរឹតតែបង្កើននូវភាពល្បីល្បាញពីសម្រស់នាងថែមទៀត ៕
» សិល្បៈបរទេស » Mikie Hara ពិធីការិនីជប៉ុនធ្វើឱ្យរញ្ជួយទស្សនិកជន