ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​គីប​អស់ ភ្ញាក់ផ្អើល​ទាំងយប់​ ​

ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​ឃ្លាំង​ដាក់​គីប​អស់ ភ្ញាក់ផ្អើល​ទាំងយប់​ ​

ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងលិច​វត្ត​ច្មី​ប្រមាណ​ជា​១០០​ម៉េ​ត្រ ឋិត​ក្នុងភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​គីប ត្រូវបាន​គេ​ស្គាល់​ម្ចាស់​ឈ្មោះ​កៅ​សុភា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជា​អាជីវក​លក់​ផ្សារ​ថៃ​រស់នៅ​ភូមិ​កើតហេតុ​។​
ឃ្លាំង​ដាក់​គីប​មួយកន្លែង​ខាងលើនេះ​មាន​ទំហំ​៥​គុណ​៨​ម៉ែត្រ​ធ្វើ​អំពី ឈើ​ប្រក​ស័ង្កសី គ្មាន​អ្នក​ដេក​នៅ​ខាងក្នុង​ឃ្លាំង​នោះទេ​។ ចំណែក​ម្ចាស់​ដេក​នៅផ្ទះ​ខាងមុខ រីឯ​ឃ្លាំង​នៅ​ខាងក្រោយ​ហើយ​ការឆាបឆេះ​មូលហេតុ​ដោយសារ​ទុសេ​ខ្សែ ភ្លើង​គីប​ដែល​នៅក្នុង​ឃ្លាំង​មាន​ជាង​១០០​ដុំ​សរុប​ទឹកប្រាក់​នៅ​មិនទាន់ ដឹង​ឡើយ​ហើយ​ការឆាបឆេះ​នេះ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​អ្នករស់នៅ​ក្បែ​រ នោះឡើយ​។​
​នៅក្នុង​ហេតុការណ៍​នោះគេ​សង្កេតឃើញ អាជ្ញាធរ​និង​នគ​បាល​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​កម្លាំង​ដោយ​លោក អ៊ុំ សុផល អធិការ​ក្រុង​ចុះជួយ​អន្តរាគមន៍​និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២ គ្រឿង​ជា​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​ត្រូពិច​កា​ណាមួយ​គ្រឿង និង​ជា​របស់​ក្រុមហ៊ុន​ហ្គ្រែ​ន​ដាយ​ម៉ន​១​គ្រឿង​ប្រើប្រាស់​អស់​ទឹក​ចំនួន ៣​រថយន្ត​ទើប​អគ្គិភ័យ​រលត់ទៅវិញ​នៅ​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ហើយ​ការឆាបឆេះ​មិនបាន​ឆ្លង​ឆេះ​ដល់ផ្ទះ​អ្នក​នៅ​ជិតខាង​ឡើយ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya