ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ខឹង​ឆ្កែ​រក​ខាំ​កូន​លើកគ្នា​ទាំង​ពូជ​ព្រួត​វ៉ៃ​ម្ចាស់​ឆ្កែ​របួស​យ៉ាងដំណំ អ្នកចាញ់​ចូល​ពេទ្យ​ឯ​អ្នកឈ្នះ ដេក​គុក​ ​

ខឹង​ឆ្កែ​រក​ខាំ​កូន​លើកគ្នា​ទាំង​ពូជ​ព្រួត​វ៉ៃ​ម្ចាស់​ឆ្កែ​របួស​យ៉ាងដំណំ អ្នកចាញ់​ចូល​ពេទ្យ​ឯ​អ្នកឈ្នះ ដេក​គុក​ ​

​បន្ទាយមានជ័យ​៖​វប្បធម៌​ហិង្សា​បាន​គ្របដណ្តប់​លើ ស្រទាបសង្គម​កម្ពុជា​យ៉ាងជ្រៅ​គួរ​ឲ្យ​បារម្ភ ដោយ​ពួកគេ មិនសូវ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ឡើយ​គឺ​តែងតែ ប្រើ​ហឹ​ង្សា​ឬ​អាង​បក្ខពួក ខ្សែ​ឬ​ខ្នង​ធំ នៅ​គ្រា​ដែលមាន ជម្លោះ​កើតឡើង​ម្តងៗ ។​ជាក់ស្តែង​ករណី​ហិង្សា​មួយ​បានកើត ឡើង​ដោយ​គ្រាន់តែ​ខឹង​សត្វ​ឆ្កែ​ខាំ​កូន  បាន​បង្ក​ជា​ជំលោះ រឿង​តូច​ទៅជា​ធំ រហូត​ឈានដល់​ការវ៉ៃតប​គ្នា យ៉ាង​ស៊ីសាច់ហុតឈាម ភាគី​ម្ចាស់​ឆ្កែ និង​ប្រព​ន្ឋ រងរបួស​ស្ទើរ​ក្ស័យជីវិត ចំណែក​ភាគី​ជនដៃដល់ ក៏ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ឲ្យ​ទៅ​សម្រាក​នៅ​ព​ន្ឋ​នាគារ​ផងដែរ​។​
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក ហម ម៉ុ​ត បាន​ថ្លែងថា ហេតុ​ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៤​នៅ​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​
​លោក បន្តថា​ជនសង្ស័យ​មាន​គ្នា​បីនាក់ ត្រូវ​ឃាត់ខ្លួន​ពីបទ ហឹ​ង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) ទី​១​ឈ្មោះ​គុយ គី​ណី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ទី​២​ឈ្មោះ​គុយ ដុល្លា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​និង​ទី​៣​ឈ្មោះ​ធុន សុ​វណ្ណា ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ​។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ កែវ សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​និង​ប្រព​ន្ឋ​ឈ្មោះ​ធូ ចិន្តា​ហៅ​ណេ​ន​អាយុ​៣៨​ឆ្នាំ​។​ជនរងគ្រោះ​ជា​ប្តី​រងរបួស​ក្បាល ភ្នែក ដងខ្លួន និង​ជើងដៃ ហើយ​ត្រូវគេ​ដឹក​មក​សង្គ្រោះបន្ទាន់ នៅ​មន្ទី​ពេទ្យ​បង្អែក​ប៉ោយប៉ែត​(​ដី​ថ្មី​)​រីឯ​ស្ត្រី​ជា​ប្រពន្ធ ក៏​រងរបួស​ក្បាល និង​ភ្នែក អ្នក​ទាំងពីរ​រស់នៅ​ផ្ទះ​ជិត​ជនសង្ស័យ​ខាងលើ​។​
​មុនពេល​កើតហេតុ ឆ្កែ​របស់​ជនរងគ្រោះ​បា​នរក​ខាំ​កូន របស់​ជនសង្ស័យ បណ្តាល​ឲ្យ​ពួកគេ​ខឹង ក៏​ផ្ទុះ​ជា​ជំលោះ​រហូត​ឈានដល់​ហឹ​ង្សា ភាគី​ជនសង្ស័យ​ដៃដល់ យក​ដាវ​សាំ​ម៉ូ​រ៉ៃ និង​ដំបង​ព្រួត​គ្នា​វាយ ម្ចាស់​ឆ្កែ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។​សូមបញ្ជាក់ថា (​គ្រួសារ​ជនរងគ្រោះ​និង​គ្រួសារ​ជនសង្ស័យ​រស់នៅ​ផ្ទះ​ជិតគ្នា​តែ​មានរឿង​កន្លងមក​ពុំដែល​និយាយ​រកគ្នា​ទេ​)៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya