ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ តឹបអៀប ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរត់ម៉ូតូឌុបស្នាក់នៅផ្ទះលេខ ១១៩ ផ្លូវលេខ៣៦៩ សង្កាត់ច្បាអំពៅទី២ ខណ្ឌមានជ័យ មុខរបររត់ម៉ូតូឌុប ២- ឈ្មោះ ឆាយ ឃាង ប្រុស អាយុ២៨ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនប្រាកដ ។
នៅ វេលាម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ កម្លាំង សមត្ថកិច្ចរួមសហការជាមួយម្ចាស់ផ្ទះសំណាក់បានចូលឆែកឆេរនៅក្នុង បន្ទប់ លេខ៣០៣ជាន់ទី៣ បានឃើញបុរស២ នាក់ខាងលើកំពុងជក់គ្រឿងញៀន ខណៈ នោះសមត្ថកិច្ចឃាត់ខ្លួននាំយកមកកាន់ស្នាក់ការនគរបាលប៉ុស្ដិ៍ផ្សារ ដើមថ្កូវ ដើម្បីសាកសួរហើយរឹបអូសវត្ថុតាងរួមមានថ្នាំញៀនប្រភេទក្រាមសថ្លា (ម៉ា ទឹកកក) ចំនួន១០កញ្ចប់តូច និង២ កញ្ចប់ធំ និងមានឧបករណ៍សម្រាប់ជក់ មួយកំប្លេ។ ក្រៅពីនោះសមត្ថកិច្ចនៅ រឹបអូសសម្ភាររួមមានម៉ូតូវីវ៉ាពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កណ្ដាល១ េ៥១០៦ ទូរសព្ទ័ចិនមួយគ្រឿង លុយ ដុល្លារ៤០$ លុយខ្មែរ៥.០០០រៀល ។ បន្ទាប់ពីដកហូតសម្ភារនិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចនគរ បាលប៉ុស្ដិ៍បានកសាងសំណុំរឿងនិងបញ្ជូន ជនសង្ស័យរមនិងវត្ថុតាងទៅកាន់អធិការ ដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្ដ ៕ ពៅ
» ព័ត៌មានជាតិ » ប៉ូលិស ឃាត់ខ្លួនអ្នកសេពគ្រឿងញៀន២នាក់