ភ្នំពេញ៖ មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើ សសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ដោយ សារ តែជាប់ខ្សែធំ និងបង្អែកធំនោះ លោក ជុន លឹមហាន ត្រូវបានតែងតាំងជាប្រធាននគរបាលសេដ្ឋកិច្ច ក្រសួងមហា ផ្ទៃ ប្រចាំផ្លូវជាតិលេខ៤ ដែលមានអំណាចបង្កព្យុះភ្លៀងលើទឹកដីខេត្តកំពង់ស្ពឺ និងតាមបណ្តោយផ្លូវជាតិលេខ ៤ជំនួសលោក ប៉ុន ប៊ុនឈាន ។ ចាប់តាំងពីពេលដែលលោក ជុន លឹមហាន ទទួលបានលិខិតបញ្ជាបេសកកម្ម ពីអគ្គស្នងការនគរបាលជាតិឱ្យចុះទៅប្រចាំការតាមផ្លូវជាតិលេខ៤ នៅខេត្ត កំពង់ស្ពឺ មកគឺលោក ជុន លឹមហាន បានចាត់ចែងឱ្យមន្ត្រីក្រោមឱវាទដាក់ប៉ុស្តិ៍ជជុះជាច្រើនដើម្បីត្រួតពិនិត្យបទល្មើស។ គេមិនដែលឃើញកូនចៅលោកជុនលឹមហានបង្ក្រាបបានបទល្មើសសេដ្ឋកិច្ចនៅតាមផ្លូវជាតិលេខ៤ទេ គឺចាំតែរាប់ក្បាលឡានដឹកទំនិញយកលុយ មិនឱ្យរំលងមួយឡើយ ដើម្បីស្រង់ដើមពីការតូដណ្តើមបានកៅអីប៉ុស្តិ៍ផ្លូវជាតិលេខ៤ ពីលោក ប៉ុន ប៊ុនឈាន ។ សូម្បីតែឡានដឹកឈើទាំងតូចទាំងធំ ឆ្លងកាត់ខេត្តកំពង់ស្ពឺ ពីកោះកុង ទៅកំពត និង កណ្តាល កំពង់ឆ្នាំង ក៏លោក ជុន លឹមហាន ចាំរាប់ក្បាលឡាន កៀងគរឱ្យឈ្មួញចូលបង់លុយ តាមគ្រប់រូបភាពទាំងអស់ ។
មន្ត្រីនគរបាលបានបន្តថា ក្នុងតួនាទីជាប្រធាន នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃប្រចាំផ្លូវជាតិលេខ៤ ដែលមានមូល ដ្ឋានធំក្នុង ខេត្តកំពង់ស្ពឺ លោក ជុន លឹមហាន បានធ្វើឱ្យគ្រប់ៗជំនាញគេហួសចិត្តយ៉ាងខ្លាំង នៅពេលដែលគាត់បានសុំគោលការណ៍ពីថ្នាក់លើ សុំដេញឡានដឹកឈើប្រណីតចំនួន២គ្រឿង នៅចំណុចទីតាំងស្តុកឈើសម្រាប់ នាំចេញទៅស្រុក យួនក្នុងភូមិទឹកវិល ឃុំទឹកវិល ខាងលិចវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ខុសពីគោលដៅទទួលខុសត្រូវរបស់ខ្លួន។
ការពិតករណីនេះគួរឱ្យអបអរសាទរចំពោះការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែ រឿង ដែលខុស ឆ្គងនោះគឺលោក ជុន លឹមហាន បានបំពានទៅលើដែនសមត្ថកិច្ចមន្ត្រីដទៃដោយសារគាត់តាំងខ្លួនជាមេនគរបា លសេដ្ឋកិច្ចក្រសួងមហាផ្ទៃ នៅទូទាំងប្រទេស បង្កព្យុះភ្លៀងតាមតែអំពើចិត្ត ព្រោះតែអាងខ្នងបង្អែកនិងយកឈ្មោះអ្នកធំមកប្រើបង្កើតជា ទម្លាប់យ៉ាងអាក្រក់ក្នុងជួរ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ។
មន្ត្រីមួយចំនួនលាតត្រដាងលោក ជុន លឹមហាន ថា ជាគោលការណ៍នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានផ្នែក មានផែន ចុះទៅ ប្រមូលទិន្នន័យ និងបង្កាបង្ក្រាបបទល្មើសតាមតំបន់នីមួយៗដោយមានកំណត់តួនាទីភារកិច្ចនិងឈ្មោះ មន្ត្រីក្នុងលិខិតបេសកកម្មដែលចេញដោយអគ្គស្នងការនគរបាលជាតិ។ ប្រសិនបើមន្ត្រីណាម្នាក់ដែល ថ្នាក់លើចាត់តាំងឱ្យធ្វើការងារតា មផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ បែរជាមានសិទ្ធិអំណាច ទៅបង្ក្រាបឡានដឹក ឈើនៅតំបន់ ដទៃទៀត គឺវាខុស ។
មន្ត្រីមួយចំនួនបានចំអកថា ផ្លូវជាតិលេខ ៤ ស្ថិតក្រោមការគ្រប់គ្រងរបស់លោកជុនលឹមហាន មា នការដឹកជញ្ជូនឈើប្រណីតឆ្លងកាត់ទាំងយប់ទាំងថ្ងៃ មិនមានការបង្ក្រាបទេ គឺទុកគោះយកលុយ ដែល ពេលខ្លះ មន្ត្រីនគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក បានដើរតួជាសមត្ថកិច្ចផង ជាតុលាការផង ក្នុងការចាប់ឃាត់ ឡានដឹកឈើ យកលុយ ហើយដោះលែងវិញស្ងាត់ៗ ដោយមិនសុំយោបល់ ពីព្រះរាជអាជ្ញា ដែលពេលខ្លះទៀតសឹងថាមិនបានរាយការណ៍ជូនថ្នាក់លើទៀតផង។ លោក ជុនលឹមហាន ហេតុតែចង់បានមុខមាត់ខ្លាំងពេកពីការទទួលតំណែងថ្មី និងចង់ឱ្យ ឈ្មួញស្គាល់ មុខ ចូលបង់លុយនោះ បាននាំកម្លាំងរបស់ខ្លួនចុះមកចាប់ឡានដឹកឈើ ដល់ស្រុកស្អាងខេត្តកណ្តាល តាមផ្លូវជាតិលេខ២១បេ ចម្ងាយជាង១០០គីឡូម៉ែត្រពីតំបន់ដែលគាត់ទទួលខុសត្រូវ ។ ករណីនេះ បានឱ្យឃើញថា លោក ជុន លឹមហាន ចង់បង្ហាញពីមហិច្ឆតាយកស្នាដៃសម្រាប់បង្អួតថ្នាក់លើ។ គេដឹងថា ឡានដឹកឈើទាំង ២ គ្រឿង នេះ លោក ជុន លឹមហាន ទទួលព័ត៌មានតាំងពីនៅក្នុងទឹកដីខេត្តកំពង់ស្ពឺមកម្ល៉េះ ហេតុអ្វីមិនបង្ក្រាប បែរជាបណ្តោយនិងតាមប្រដេញឡានដឹកឈើទាំងនោះរហូតដល់ចំណុចដែលត្រូវ ទម្លាក់ចុះ ទូកចេញទៅស្រុកយួនទៅវិញ ?
មន្ត្រីនគរបាលខេត្តកណ្តាលមួយរូបដែលបានដឹងពីករណីនេះបានលួចបង្ហើបឱ្យដឹងថា វាជារឿងកាច់កុង ឬជារបៀបមួយដែលលោក ជុន លឹមហាន ចង់បានស្នាដៃបង្អួតថ្នាក់លើ បែរជាប្រព្រឹត្តខុសឆ្គងបំពានទៅលើដែនសមត្ថកិច្ចរបស់អ្នកដទៃ ដែលអគ្គស្នងការនគរបាលជាតិចាត់តាំងឱ្យប្រចាំការនៅតាមផ្លូវជាតិលេខ៤សោះ បែរជាឆ្វេចឆ្វាច ប្រដេញតាមឡានដឹកឈើ ចូលដល់តំបន់ដទៃ។ ត្រង់ចំណុចនេះ គេយល់ថា បើ ជុន លឹមហាន មិនប្រដេញ ឡាន ដឹកឈើពីខេត្តកំពង់ស្ពឺ រហូតដល់ស្រុកស្អាង ខេត្តកណ្តាល ដើម្បីគោះលុយទេនោះ ទំនងជាគាត់បង្ក្រាប តាំងពីទទួល បានដំណឹងភ្លាមៗម្ល៉េះ។
គេនិយាយថា ផ្លូវជាតិលេខ ៤ ក្នុងខេត្តកំពង់ស្ពឺ មន្ត្រីរបស់លោកជុនលឹមហាន កំពុងសកម្មបំផុតក្នុងការរាប់ក្បាលឡានដឹកទំនិញទាំងបង់ពន្ធគ្រប់ចំនួន១០០ភាគរយ ក៏ដូចជាការបង់ពន្ធមិន គ្រប់ហើយបញ្ជាឱ្យបង់លុយទៅតាមតែអំពើចិត្ត ដើម្បីប្រមូលលុយយកបង់ជូនលោក ជុន លឹមហាន។ ជុំវិញការរិះគន់នេះអរិយធម៌មិនអាច សុំការបកស្រាយពីលោកជុន លឹមហាន បានទេ កាលពីម្សិលមិញ៕ ដោយ៖ ឃុន ពិមោច