ព្រះវិហារ៖ ប្រជាពលរដ្ឋមួយចំនួនកំពុងតែចាញ់ បោកឈ្មួញទុច្ចរិតជើងខ្លាំងម្នាក់ បានជំរុញឱ្យពួកគេចូលក្នុងព្រៃដើម្បីកាប់ឈើ លក់ឲ្យរូបគេនោះ ធ្វើអាជីវកម្មបទល្មើសព្រៃឈើ ពេញបន្ទុកដោយគ្មានចំណាត់ការ និងការទប់ស្កាត់ពីមន្ត្រីជំនាញឡើយ ។
ជាក់ស្តែងនៅក្នុងភូមិសច្ច ឃុំស្តៅ ស្រុកសង្គមថ្មី មានគំនរ ឈើប្រភេទធ្នង់ជាច្រើនម៉ែត្រ គូប ដែលក្រុមឈ្មួញស្តុកទុក ៣ កន្លែង គឺទី១-នៅក្នុងទីស្នាក់ ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ, ទី២-នៅទល់មុខប៉ុស្តិ៍ នគរបាល ស្តៅ និងទី៣-នៅអែបរបង អនុវិទ្យាល័យស្តៅ ដែលមេ ឈ្មួញល្បីល្បាញឈ្មោះប្រចាំ ខេត្តព្រះវិហារ ទិញពីប្រជាពល រដ្ឋបង្កប់ក្នុងឈើរបស់ក្រុមហ៊ុន ស្របច្បាប់ ។
ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញ ឈ្មោះរស់នៅឃុំស្តៅ ស្រុក សង្គមថ្មីបានអោយដឹងថា ក្រុម ឈ្មួញដែលប្រមូលទិញឈើ ប្រភេទធ្នង់ខាងលើ ត្រូវបានគេ ស្គាល់ឈ្មោះ ស្រេង ម៉េង ជា ថៅកែដុះស្លែនៅទីនោះ ដែលបងប្អូនប្រជាពលរដ្ឋតែងតែ យកគោយន្តទៅដឹកជញ្ជូនឈើ ស៊ីឈ្នួលឱ្យក្រុមឈ្មួញខាងលើ មកស្តុកទុកត្រៀមប្រមូលដាក់ រថយន្ត យីឌុបដឹក ជញ្ជូនបន្ត ឆ្ពោះ ទៅកាន់ខេត្ត កំពង់ចាម ហើយបន្តលក់ទៅប្រទេសវៀត ណាម ។
គួរបញ្ជាក់ថា ព្រៃឈើនៅ ខេត្តព្រះវិហារកំពុងតែទទួល រងការកាប់ទន្ទ្រានហិនហោច ក្រោមស្នាដៃក្រុមឈ្មួញទុច្ចរិត រកស៊ីបទល្មើសព្រៃឈើជាអាជីព ដែលមានលុយវាល់លានដុល្លារ ចាយមិនអស់យកមកដាក់ទុន បំផ្លិចបំផ្លាញព្រៃឈើធ្វើជាអាជីវកម្ម ដែលបញ្ហានេះសមត្ថកិច្ច ជំនាញ គួរចាត់វិធានការផង។ គេនិយាយថាមានក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ចចំនួន ៧ ដែល ទទួលបានអាជ្ញាប័ណ្ណ គ្រប់ គ្រងដីសម្បទានសេដ្ឋកិច្ចនៅ ក្នុងខេត្តសម្បូរព្រៃឈើមួយនេះកំពុងបំផ្លាញព្រៃ។
គេនិយាយថា លោក អ៊ិត ភូម្រា នាយ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ទុកឱកាសឱ្យក្រុមឈ្មួញ ដឹកជញ្ជូនចេញពីទីតាំងខាងលើ ដោយមានឈើប្រណីតគ្រប់ប្រភេទ មានទាំងឈើគ្រញូងទៀតផង។ លោក អ៊ុំ ម៉ារ៉ា អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ មិនអាចទាក់ទងបាន។ ចំណែក លោក ឯម មុនី នាយរងអធិ- ការដ្ឋានរដ្ឋបាលព្រៃឈើខាង ជើងបឹងទន្លេសាបឆ្លើយថា មានឈើឯណា ៦០ម៉ែត្រ គូប គឺវាមានច្រើនលើសពីនេះ ទៅទៀត ។ លោកប្រាប់ថា វា មានការលំបាកណាស់ក្នុងការបង្ក្រាប ព្រោះមានការទើសទាល់ជា មួយមេឈ្មួញឈ្មោះ ស្រេង ម៉េង ៕ ដោយ៖ នាយរំពេរ