ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ចាន់ កាំ​ង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​រាប់​ឆ្នាំ ​

ចាន់ កាំ​ង ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​រាប់​ឆ្នាំ ​

ព្រះសីហនុ​៖​ប្រភពពី​មន្ត្រី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ការិយាល័យ យើង​ដឹងថា លោក ចាន់ កាំ​ង ដែលជា​ប្រធាន​ស្ថានីយ៍ ប្រេង​ឥ​ន្ធៈ​ដុះ​ស្នឹម របស់​របស់​កំពង់ផែ​នេះ បាន​លួច​ប្រេង​របស់​រដ្ឋ លក់​ក្នុង​មួយ ឆ្នាំៗ​អស់យ៉ាង តិច ១​លាន​លីត្រ ដោយ ភាគច្រើន​ជា​ប្រេងម៉ាស៊ូត ហើយ​ការ លួច​នោះ ដោយមាន​ការចូល​ដៃជើង​ពី​សំណាក់​នាយ និង​មន្ត្រី​ជាច្រើន នៅ​កំពង់ ផែ នេះ​ផងដែរ ។
​ប្រធាន​ស្ថានីយ៍ ប្រេងឥន្ធនៈ​របស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ លោក ចាន់ កាំ​ង ត្រូវបាន​ប្រ ភព ស្និទ្ធ​របស់គាត់ អះអាងថា ប្រធាន ស្ថានីយ ប្រេងឥន្ធនៈ  របស់​អង្គភាព​រដ្ឋ​មួយ​នេះ បានធ្វើ​សកម្ម ភាព​ឃុបឃិត ជា មួយ មន្ត្រី​ពាក់ព័ន្ធ​ជា ច្រើន​រូប​ទៀត លួច​ប្រេង​របស់​អង្គភាព កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ យកទៅ លក់​នៅ​ទីផ្សារ ខាង ក្រៅ​អស់​រយៈពេល​ជា ច្រើន​ឆ្នាំ​មកហើយ ។ ហើយ​រហូត​មដក​ល់​ពេល នេះ រូបគាត់​បានក្លាយ​ជា​អ្នកមាន​ទ្រព្យ ស្តុកស្តម្ភ​ជិះឡាន ទំនើប​នៅ ក្រុងព្រះសីហនុ មិន​ចាញ់ លោក លូ គឹមឈន់ អគ្គនាយក​កំពង់ផែ ស្វយ័ត ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឡើយ ។​
​គេ​គណនា​ប្រេង ដែល​លោក ចាន់ កាំ​ង បាន​លួច ពី​ស្ថានីយ​របស់​អង្គភាព​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ​នេះ គឺ​ដឹក តាម​រថយន្ត ស៊ីទែន​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្ត ព្រះសីហនុ ។ ហើយ​មូល​ហេតុដែល​លោក ចាន់ កាំ​ង មាន​លទ្ធ ភាព ខ្ពស់​អាច​លួច ប្រេង​យកទៅលក់​នៅ​ទីផ្សារ​បាន ដោយ​ស៊ី ប្រេង​តាមរយៈ​កុង​ទ័​រ​នៅពេលដែល​គេ ចាក់​ប្រេង​ឱ្យ រថយន្ត ម៉ូតូ​របស់​មន្ត្រី​រាជ ការ ចាក់​គ្រឿងចក្រ​របស់​កំពង់ផែ និង កប៉ាល់​ដែល​ចូល​ចត​នៅ​កំពង់ផែ​ជាដើម ។​
​ដូចជា ក្រៅពី​ការ​លួច ប្រេង​តាមរយៈ​ការ​ស៊ី​កុង​ទ័​រហើយ គឺ​លោក ចាន់ កាំ​ង បាន​ឃុបឃិត ជាមួយ​មន្ត្រី​ពាក់ព័ន្ធ របស់ កំពង់ផែ ដោយ ទិញ​ប្រេង​ចូល​សម្រាប់​ប្រើប្រាស់​នៅក្នុង​កំពង់ផែ​លើសពី​ចំនួន​ដែល​ត្រូវការ យ៉ាង​លើសលប់​ជាការ បិទ បាំង​ជ្រក​ក្រោម​ការងារ​ប្រេង​ប្រើប្រាស់​យ៉ាង​ធម្មតា​តែ​ធាតុពិត​វា គឺជា​អំពើពុករលួយ​មួយ យ៉ាង​ធំ ហើយ​គេ​បាន​បំប៉ោង ចំនួន​ការប្រើប្រាស់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែលជា​លក្ខណៈ​ងាយស្រួល​ឱ្យគេ​កើប​យកលុយ ពុករលួយ​យ៉ាង​ងាយ​បំផុត ។​
​ឯ​ចំណែក​ករណី​ប្រេង​ដែល​នៅ សល់​ពី​ការប្រើប្រាស់​នោះ ទើប​លោក ចាន់ កាំ​ង អាច​យកទៅ លក់​នៅលើ​ទីផ្សារ បាន យ៉ាង​មាន​សេចក្តីសុខ ដឹក​ចេញ​ទាំង យប់ ទាំង​ថ្ងៃ គ្មាន​នរណា​រករឿង​គាត់ និង​ចាប់កំហុស​បានទេ ព្រោះថា ការនាំ​ចូល ប្រេង​មក​បិទបាំង​ស្តុក​ទុក​នោះ​វា​គឺជា​ការធ្វើ​ចរាចរ​មួយ​យ៉ាង​រលូន​បំផុត​ងាយ​ឱ្យគេ ចាន់ កាំ​ង ធ្វើ​មានបាន​មិន​ចាញ់ ឧកញ៉ា​អគ្គនាយក លូ គឹមឈន់ នេះ ។​
​មិនតែប៉ុណ្ណោះ​ពេលខ្លះ​លោក ចាន់ កាំ​ង បាន​បញ្ជា​ឱ្យ រថយន្ត​ស៊ីទែន​ដឹក​ប្រេង​ចេញពី​ក្រុមហ៊ុន ដែល​ផ្គត់ផ្គង់​ឱ្យ​កំពង់ ផែ ទៅកាន់​ទីផ្សារ ដោយ​មិនចាំបាច់​ដឹក​យកមក​ស្តុក​ទុក នៅ​ស្ថានីយ​របស់​កំពង់ផែ​ក៏បាន​ដែរ ។ ដោយមាន​ការឃុបឃិត​គ្នា​លួច​ប្រេង តាម​អំពើ​ចិត្ត​របស់លោក ចាន់ កាំ​ង និង បក្ខពួក​នោះ បានធ្វើឱ្យ​លោក ចាន់ កាំ​ង ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​មហាសាល ដោយ​គំនិត​ទុច្ចរិត​លួច​ប្រេង​រដ្ឋ​នៅ​ក្រុងព្រះសីហនុ អស់​រយៈពេល​ជា ច្រើន ឆ្នាំ​មក ហើយ រហូតមកដល់​ពេលនេះ លោក ចាន់ កាំ​ង មាន​ប្រាក់​និង​ដីធ្លី​តម្លៃ​រាប់សិប​លាន​ដុល្លារ រួម​នឹង​ស​ណ្ឋា គារ លំដាប់ ផ្កាយ​ឈ្មោះ ឆេរ​ជលសា CCF នៅ​កណ្តាល​ក្រុងព្រះសីហនុ យ៉ាង​ស្តុក​ស្ត​ម​ជាការ​បិទបាំង​នូវ អំពើពុករលួយ​របស់​ខ្លួន​ទៀតផង ។ ហើយ​ដែលជា​តឹកតាង​បង្វែ​ការចាប់អារម្មណ៍​ពី​សំណាក់​ស្ថាប័ន​បង្ក្រាប​អំពើ​ពុក រលួយ​យ៉ាង​ពឹ​សពុល​បំផុត​មិនគួរ​បើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មើលរំលង​ទេ ។​
​សូម​រំលឹកថា នៅ​អង្គភាព​កំពង់ផែ ស្វយ័ត​ក្រុងព្រះសីហនុ​ក្នុង​មួយឆ្នាំៗ​បាន ទិញ​ប្រេង​ពី​ខាងក្រៅ​ចូល សម្រាប់​បម្រើ ការ ងារ​នៅ ក្នុង​សណ្ឋាគារ និង​ផ្គត់ផ្គង់​កប៉ាល់ នាវា ជាង​១០​លាន​លីត្រ និង​ជិត ៨០​ភាគរយ ជា​ប្រេងម៉ាស៊ូត​នេះ គឺជា​មូល ហេតុដែល​គេ​ហៅថា មេមាន់​ពង​លើ​ស្រូវ​កាយកប់​ស្រូវ​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ធ្វើ​មាន បាន​ខ្លួនឯង​នោះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya