ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋ២គ្រួសាររស់នៅភូមិសំពោច ឃុំឃ្សឹម ចោទប្រកាន់ មន្ត្រីយោធាអធិការកិច្ចនិងបក្ខពួកថា បានគម្រាមជំរិតយកលុយចំនួន៤លាន៨សែនរៀល ពាក់ព័ន្ធឈើ៤រទេះ?​  ||     ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||   

» Breaking News, ព័ត៌មានជាតិ » រតនាគារ​ខេត្តកំពង់ធំ នៅតែ​បន្ត​ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

រតនាគារ​ខេត្តកំពង់ធំ នៅតែ​បន្ត​ទារប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ ​

ខេត្តកំពង់ធំ​៖ ទោះបី​រាជរដ្ឋាភិបាល​បានធ្វើការ​កំណែ​ទំរង់​ស៊ីជម្រៅ​និង​លុបបំបាត់​អំពើពុករលួយ យ៉ាងសកម្ម​ក៏ដោយ សំរាប់​ប្រធាន​រតនាគារ​ខេត្តកំពង់ធំ​និង​បក្ខពួក​នៅតែ​បន្ត​ការប្រព្រឹត្ត​នៅ​អំពើ ពុករលួយ​ដូចពេលមុន​ដដែល​ដោយ​ពុំ​ខ្លាចញញើត​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។​
​ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក​ខែ​ក វណ្ណា ប្រធាន​រតនាគារ​ខេត្តកំពង់ធំ និង​បក្ខពួក​បាន ធ្វើ​ឲ្យ​ជះឥទ្ធិពល​អាក្រក់​និង​ការរីក​សុះ​នៅ​ជំងឺ​ពុករលួយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គមជាតិ​ជាពិសេស​គឺ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​នៅក្នុង​ខេត្តកំពង់ធំ​តែម្តង​។​
​តាម​សេចក្តីរាយការណ៍​ពី​ខេត្តកំពង់ធំ​បាន​ឲ្យ​ដឹងថា​នាពេល​បច្ចុប្បន្ន លោក​ខែ​ក វណ្ណា ប្រធាន រតនាគារ​ខេត្តកំពង់ធំ​ដ៍​យូរអង្វែង​នៅតែ​អនុវត្តន៍​ទំលាប់​ចាស់​របស់គាត់​ក្នុងការ​ទាមទារ​ប្រាក់​ទឹកតែ​ពី​មន្ទីរ​និង​ក្រុមហ៊ុន​ដូច​មុន​ដដែល​ពុំបាន​អនុវត្តន៍​តាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នោះទេ​។​រាល់​ខ្ទង់​ប្រាក់​របស់​មន្ទីរ​និង​ក្រុមហ៊ុន​ដែល​ត្រូវការ​ស៊ី​ញ៉េ​របស់ លោក​ប្រធាន​រតនាគារ ខែ​ក វណ្ណា ដើម្បី​ដក​សាច់ប្រាក់​សាមី​មន្ទីរ​និង​ក្រុមហ៊ុន​ឡើងទៅ​ជួប​គាត់​ជាមុន​។ ហើយ​នៅពេល​ជួប​លោក ខែ​ក វណ្ណា សាមី​មន្ទីរ​និង​ក្រុមហ៊ុន​ត្រូវតែ​ស្ពាយ​ប្រាក់​ទៅជូន​គាត់​ពី​៣​ទៅ​១០​ភាគរយ​នៃ​ទឹកប្រាក់​ដែល​សុំ ដក​ឬក៏​សន្យាថា​នឹង​ជូន​គាត់​តាម​ការទាមទារ​ទើប​លោក​ប្រធាន​ខែ​ក វណ្ណា ស៊ី​ញ៉េ​ជូន​អនុញ្ញាត​ឲ្យ​ដក សាច់ប្រាក់​។ ចំពោះ​ទឹកប្រាក់​តិចតួច​ដែល​មន្ទីរ​និង​ក្រុមហ៊ុន​រត់ការ​សុំ​ដក​នោះ ក៏ត្រូវ​ចាយប្រាក់​ជូន លោក​ខែ​ក វណ្ណា ដែរ ប៉ុន្តែ​មិន​ពិបាកទៅ​ជួប​គាត់​ទេ​គឺ​ត្រូវ​ផ្ញើ​ប្រាក់​តាមរយៈ​បេឡា​រតនាគារ ឈ្មោះ​ហេង ប៉ុន​ធី ។ ចំពោះ​ទឹកប្រាក់​ដែលមាន​រាប់រយ​លាន​រៀល​ឡើងទៅ​គឺ​សាមី​មន្ទីរ​និង​ក្រុមហ៊ុន ចាំបាច់​ត្រូវតែ​ស្ពាយ​លុយ​ទៅជូន លោក ខែ​ក វណ្ណា ដោយផ្ទាល់​នៅផ្ទះ​គាត់​ឬ​នៅ​ការិយាល័យ​។ ទឹកប្រាក់​ដែល​ខែ​ក វណ្ណា ទាមទារ​ទឹកតែ​នោះ​គឺ​ប្រាក់​រេច​ទ័យ​បុរេប្រទាន ប្រាក់​PB ប្រាក់​សំភារៈ​កីឡា ប្រាក់​បោះជំរំ​យុវជន​និង​ប្រាក់​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ពី​ការផ្គត់ផ្គង់​សំភារៈ​និង​ការសាងសង់​ជាដើម​។​
​ដោ​សារ​តែមាន​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុងការ​ទាមទារ​ប្រាក់​ទឹកតែ​ពីសា​មី​មន្ទីរ​និង​ក្រុមហ៊ុន​ដ៏​យូរអង្វែង​មកនេះ​បានធ្វើ​ឲ្យ លោក ខែ​ក វណ្ណា មាន​ជីវភាព​ខ្ពង់ខ្ពស់​មាន​វីឡា​ជាច្រើន​កន្លែង និង​ប្រាក់ រាប់លាន​ដុល្លារ​ដែល​ចាំបាច់​ទាមទារ​ឲ្យ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​ប្រឆាំង​អំពើពុករលួយ​ត្រូវ​បើក​ការស៊ើបអង្កេត​ការណ៍ ពី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់ លោក​ខែ​ក វណ្ណា និង​បក្ខពួក​ដើម្បី​អនុវត្តន៍​នូវ​គោលនយោបាយ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធិភាព​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya