ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ផ្ទះសំណាក់ ផ្តល់​ទីតាំង​ធ្វើ​អាជីវកម្ម​បំរើ​ផ្លូវភេទ ​

ប៉ូលិស​បង្ក្រាប​ផ្ទះសំណាក់ ផ្តល់​ទីតាំង​ធ្វើ​អាជីវកម្ម​បំរើ​ផ្លូវភេទ ​

បន្ទាយមានជ័យ ៖   កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ក្នុងនោះ​សមត្ថកិច្ច​បាន​ឃាត់ ខ្លួន​ម្ចាស់​ផ្ទះសំណាក់​ជា​ជនសង្ស័យ​ចំនួន​៣​នាក់ និង​រំដោះ​នារី​ចំនួន​៧​នាក់ ។ ស្ត្រី​រងគ្រោះ​និង​ជនសង្ស័យ បន្ទាប់មក​ត្រូវបាន​គេ​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ ដើម្បី​យកមក​សាក​សួរនាំ​តាម​នីតិវិធី ។​
​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ សហការ​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ  ដឹកនាំ​ដោយ​លោកស្រី​វរសេនីយ៍ឯក ឌី សុជាតិ ស្នងការរង​ទទួលបន្ទុក​ការងារ​យេនឌ័រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ផ្ទះសំណាក់ មួយកន្លែង​យីហោ ព្រហ្ម​មាន​រិ​ទ្ធ មាន​ទីតាំងនៅ​ចំណុច​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ផ្តល់​ទីតាំង​សម្រាប់ធ្វើ​អាជីវកម្ម​ផ្លូវភេទ ។ ក្នុងនោះ​សមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចំនួន​៧​នាក់ ស្រោម​អ​នាយ​ម័​យ​ប្រើប្រាស់​រួច​ចំនួន​១០ , ស្រោមអនាម័យ​មិនទាន់​ប្រើប្រាស់​ចំនួន​១៨​ប្រអប់ និង​ប្រអប់​ស្រោមអនាម័យ​ចំនួន​០៩​ប្រអប់ ។ ទន្ទឹម​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ប្តី ប្រពន្ធ និង​កូនស្រី​ម្ចាស់ផ្ទះ​សំណាក់​ចំនួន​០៣​នាក់ ១,​ឈ្មោះ មុត ហើរ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ២,​គង់ សៅ​អេង ភេទ​ស្រី អាយុ​៥១ ឆ្នាំ និង​៣,​មុត ដា​នី ភេទ​ស្រី អាយុ​២២​ឆ្នាំ ។​
បើតាម​ការបំភ្លឺ​ពី​ស្ត្រី​រងគ្រោះ​រៀបរាប់​ប្រាប់​សមត្ថកិច្ច គឺ​ពួកនាង​ត្រូវ​អ្នកគ្រប់គ្រង​ផ្ទះសំណាក់​ឈ្មោះ មុត ហើរ យក​កំ​រ៉ៃ​ក្នុង​ការរួម ភេទ​ជាមួយ​ភ្ញៀវ​ម្នាក់​តម្លៃ​៥.០០០ រៀល គ្រា​ដែល​ពួកនាង​ដេក​ជាមួយ​ភ្ញៀវ​ម្នាក់​តម្លៃ ២៥.០០០​រៀល ហើយ​ការប្រកបមុខរបរ​នៅផ្ទះ​សំណាក់​នេះ​មាន​រយៈ​២​ខែ​មកហើយ ។ បើតាម​ចម្លើយសារភាព​ពី​ជនសង្ស័យ​ឈ្មោះ មុត ហើរ បាន​សារភាពថា រូបគេ​ពិត ជា​ទទួល​ប្រាក់​កំ​រ៉ៃ​ពី​ស្ត្រី​ខាងលើ​ពិតប្រាកដ​ក្នុង​ម្នាក់​៥.០០០​រៀល ប៉ុន្តែ​ប្រាក់​នេះ​ជាការ​ជួល បន្ទប់​ថ្លៃ​រួមភេទ​មួយ​លើក ។ ផ្ទះសំណាក់​ខាងលើ​មិនមែនជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះទេ គឺ​គាត់​ជួល​ពី​ម្ចាស់ផ្ទះ​បន្ត​ក្នុង​មួយខែ​១៥០​ដុល្លារ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya