ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ខ្មាន់កាំភ្លើង​២​នាក់ បើកឡាន​បាញ់រះ​ហាង​លក់​សម្ភារៈ​ក្មេង ​

ខ្មាន់កាំភ្លើង​២​នាក់ បើកឡាន​បាញ់រះ​ហាង​លក់​សម្ភារៈ​ក្មេង ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ឋិត​នៅ​ចំណុច​ហាង លក់​សម្ភារៈ​ក្មេង​មាន​ទីតាំង​លេខ​៦៥-៦៧ ជាប់​ហាង​ខារ៉ាអូខេ​យីហោ​អេស​អិន (SN) នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥៣ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។ ក្រុម​ជនបង្ក​មិន​ត្រូវបាន​ស្គាល់​អត្ដ​សញ្ញាណ​ជិះ​រថយន្ដ​ស៊េរី​ទំនើប​មួយ គ្រឿង​ម៉ាក​OD ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។​
​តាម​សម្ដី​សន្ដិសុខ ខារ៉ាអូខេ​អេស​អិន បានឱ្យដឹងថា មុនពេល​កើតហេតុ​ឃើញ រថយន្ដ​របស់​ជនបង្ក​ខាងលើ​បាន​បើក​មក ឈប់​មុខ​ហាង​លក់​សម្ភារៈ​ក្មេង​ខាងលើ ។ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​យក​កាំភ្លើង​ចេញពី​រថយន្ដ​បាញ់រះ​ទៅលើ​ទ្វារ​ហាង​ខាងលើ​បណ្ដាល ឱ្យ​ធ្លុះធ្លាយ​ជាច្រើន​កន្លែង  ភ្លាមៗ​នោះ ពួកគេ​ក៏បាន​បើករថយន្ដ​ទៅ តាមផ្លូវ​លេខ​៥៣​ឆ្ពោះទៅ​ទិស​ខាងជើង បាត់ស្រមោល ដោយ​មិន​រំខាន​ដល់​សមត្ថ កិច្ច​បន្ដិច​ឡើយ ។​
​ក្រោយ​កើតហេតុ គេ​ឃើញ​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បានតែ​ដើរ​រើស​សម្បក​គ្រាប់​ប៉ុណ្ណោះ ចំណែក​ជនបង្ក​បាន គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya