ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​អស់​ល័​ក្ខ ធ្លាក់​ដាវ​ត្រូវ​ខ្លួនឯង ព្រោះ​កាន់​ដាវ​ចូលក្នុង​ពិធី​កាត់​ចំណងដៃ​ដើម្បី​សម្ញែង ​

យុវជន​ម្នាក់​អស់​ល័​ក្ខ ធ្លាក់​ដាវ​ត្រូវ​ខ្លួនឯង ព្រោះ​កាន់​ដាវ​ចូលក្នុង​ពិធី​កាត់​ចំណងដៃ​ដើម្បី​សម្ញែង ​

ព្រះសីហនុៈ យុវជន​ម្នាក់​ដែល​គេ​អះអាងថា ជា​ជនបង្ក​ការអុកឡុក​ក្នុង​ពិធី​កាត់​ចំណងដៃ​មួយកន្លែង​ស្ថិតនៅ​ចំណុច ផ្ទះជួល​ក្បែរ​រោងចក្រ​ញ៉ូ​ស្តា​ស្ថិត​ក្នុងភូមិ​១​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដែល​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ចូលក្នុង
​ពិធី​រាំវង់​នៃ​ពិធី​កាត់​ចំណងដៃ​របស់​គូរ​ស្វាមី​ជា​កម្មករ​រោងចក្រ បាន​រងរបួស​ធ្ងន់​ដាច់​កំភួនជើង​ខាងឆ្វេង​។

យុវជន​ដែល​បាន​រងរបួស​នេះ​មានឈ្មោះ​ណន សុភា​រិ​ន ភេទ ប្រុស​អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ស្រុក​ដួន​កែវ ខេត្តតាកែវ បាន​រងរបួស​ជើង​ខាងឆ្វេង​ធ្ងន់​ដោយសារ​ដាវ​សាំ​ម៉ូ​រ៉ៃ​ខ្លួនឯង ខ​ណះ​ពេល រត់គេច​ពីសា​ច់​ញ្ញា​តិ្ត​ម្ចាស់​ដើមការ​។​ប្រភព​ដ៏​ដែល​បាន​អះអាង នៅ​កើតហេតុ​ខ​ណះ​ពេល​កម្មក កម្មការិនី និង ភ្ញៀវ​ជាច្រើន​កំពុង​រាំ​សប្បាយ​ក្នុង​ពី​ធី​កាត់​ចំណងដៃ​នោះ​ស្រាប់តែ សាច់ញាតិ របស់​ម្ចាស់​ដើមការ​បានឃើញ​យុវជន​ម្នាក់​គៀប​ដាវ​សាំ​ម៉ូ​រ៉ៃ​នៅ​នឹង​ឃ្លៀក ដើរចូល​ហ្វូងមនុស្ស​ដែល​កំពុង​មើល​គេ​រាំ​ភ្លាមនោះ​បងប្អូន​ម្ចាស់​ដើមការ បាន​ហៅ​យុវជន​រងគ្រោះ​អោយមក​ជិត​ដើម្បី​សួរនាំ​តែ​ពុំ​ត្រូវបាន​យុវជន​បង្ក ឈប់​នោះទេ​ដោយ​យុវជន​រូបនោះ​គៀប​ដាវ​នៅ​នឹង​ឃ្លៀក រត់​ចេញពី​ពិធី​ទើប​ធ្វើអោយ​ដាវ​នោះបាន​ធ្លាក់​ត្រូវ​ជើង​ខ្លួនឯង​តែម្តង​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya