ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » មាន សូ​នី​តា បាត់បង់​តំណែង​តួឯក​នៅ CTN

មាន សូ​នី​តា បាត់បង់​តំណែង​តួឯក​នៅ CTN

​ភ្នំពេញៈ តារា​សម្តែង និង​ជា​ពិធី​ការិនី ដែលមាន​សំឡេង​ស្រទន់ និង​សម្រស់ស្រស់ ស្អាត មាន សូ​នី​តា ដែល​កន្លងមក​មហាជន​ធ្លាប់បាន​ទទួលស្គាល់ថា មាន​យីអ៊ុន​ខ្ពស់ នៅក្នុង​ពិភព​សិល្បៈទាំង​ការសម្តែង​ខ្សែភាព យន្តស្ព​ត​ពាណិជ្ជកម្ម  និង​គ្រងតំណែង​ជា​ តួឯក​ស្ទើរតែ​គ្រប់​រឿង នៅ​ស្ថានីយ ទូរទស្សន៍ ស៊ី​ធី​អិន ដោយសារ​មាន​ខ្នងបង្អែក​ជាអ្នកដឹក នាំ​រឿង​ល្បីឈ្មោះប្រចាំ​នៅស្ថានីយទូរទស្សន៍​ មួយ​នេះ​ស្រាប់តែ​ថ្មីៗ​នេះ ខណៈ​នៅពេល ដែល​អ្នកស្រី ពាន់ ភួង​បុប្ផា បាន​ចាក​ចេញ ទៅ​បង្កើត​ផលិតកម្ម​ថ្មី ខ្លួនឯង​នោះ ក៏មាន​ការលេចឮ​ពី មាត់​អ្នកសិល្បៈ​ដូចគ្នា ថា សូ​នី​តា មិនអាច​បាន​គ្រង​តំណែង ជា​តួឯក​ស្រី នៅ​ទូរទស្សន៍​មួយ​នេះ​បាន​ទៀត​ទេ​។​
​ពិធី​ការិនី​សំឡេង​ពីរោះ​ស្រទន់ កញ្ញា មាន សូ​នី​តា កាលពីពេល​កន្លងទៅ ធ្លាប់​ត្រូវបាន​ខាង អ្នកដឹកនាំ​រឿង​ជាច្រើន បានធ្វើ​ការរិះគន់​ដោយសារតែ នាង​បដិសេធ មិន​ទទួលយក​ការសម្តែង​រឿង ឲ្យ​ខាង​ក្រុមហ៊ុន​ណាមួយ ក្រៅពី​រឿង​របស់ អ្នកស្រី ពាន់ ភួង​បុប្ផា ។ នាង​អះអាងថា គ្មាន​ពេលវេលា​គ្រប់គ្រាន់ ទទួល​ថត​រឿង​ថ្មី តែ​ការអះអាង បែបនេះ ត្រូវបាន​អ្នកដឹកនាំ​រឿង ចាត់ទុកថា គ្រាន់តែ​ជា​លេស​របស់​នាង​ប៉ុណ្ណោះ ។​
​កន្លងមក​ស្រី​ស្រស់​សម្បូរ​ស្នាមញញឹម មាន សូ​នី​តា ត្រូវបាន​គេ​ចាត់ទុកថា ជា​អ្នក​ជំនិត នឹង​អ្នកស្រី ពាន់ ភួង​បុប្ផា ជាងគេនៅ ពេល​ចេញទៅ​ថត​រឿង​ម្តងៗ ។ នាង​តែងតែ​ត្រូវបាន អ្នកដឹកនាំ​រឿង​រូបនេះ យកចិត្ត ទុកដាក់​ខ្លាំង រហូតដល់​មានការ​លើក ឡើងថា បន្ទាប់ពី កូនប្រុស​របស់ អ្នកស្រី​លែងលះគ្នា​រួច ទំនងជា​អ្នកស្រី បុប្ផា អាច​ចាប់យក​នាង ធ្វើជា​កូនប្រសា​ទី​២ បន្ទាប់ពី​អ្នកនាង សោម ម៉ា​ល័​ក្ខ ទៀតផង ។​
​ពេលនេះ​តួឯក​ស្រី​ក្នុង​រឿង “​បេះដូងអ្នក ការពារ​” រូបនេះ ត្រូវបាន​ប្រភព​អ្នកសិល្បៈ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ពេលនេះសូនីតា   មិនសូវ​មានការ​មមា​ញឹក ការងារ​ប៉ុន្មាន​ទេ ដោយសារតែ​ពេលនេះ ការថត​រឿង​ហាក់ ដូចជា​ស្ងប់ស្ងាត់ ក្រោយពី​នាង​បាន ប្រកាសថា មិន​ទទួល​សម្ដែង​រឿង​ក្រៅពី​រឿង​របស់​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​នៅ​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន គឺ​អ្នកស្រី ពាន ភួង​បុប្ផា នោះ​។​
​ប៉ុន្តែ​ក្រោយពី​អ្នកដឹកនាំ​រឿង​ល្បីឈ្មោះ​រូបនេះ​បាន​ចាក​ចេញពី​ស្ថានីយទូរទស្សន៍​មួយ​នេះ​បានធ្វើ​ឲ្យ សូ​នី​តា បាត់បង់​ឱកាស​ពី​ការទទួល​ថត​រឿង​ជាច្រើន ហើយ​លែង បានគ្រង​តំណែង​តួឯក នៅ​ទូរទស្សន៍​មួយ​នេះ​ទៀតផង។ ខ្សែភាពយន្ត​ថ្មី​របស់ ស៊ី​ធី​អិន គឺ​គ្មាន​វត្តមាន កញ្ញា សូ​នី​តា ទៀត​ទេ ព្រោះថា​បាត់​ខ្នងបង្អែក​ធំ​ហើយ ។​
​គួរ​រំលឹក​ផង​ដែលថា​កញ្ញា មាន​សូ​នី​តា​គឺជា​អតីត Freshie Girl ប្រចាំឆ្នាំ​២០០៩ ហើយនាង​ក៏បាន​ទទួល ថត ស្ព​ត​ពាណិជ្ជ កម្ម ថត​កាយវិការ​ខារ៉ាអូខេ ធ្វើជា​ពិធី​ការិនី​ឲ្យស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ហើយ​ថ្មីៗ​នេះ​នាង​ក៏បាន​គ្រង​ដំណែង​ជា​តួឯក​ស្រី​ពីរ រឿង​ក្នុងពេល​តែមួយ​គឺ​រឿង «​បេះដូង​អ្នកការពារ​»​និង​រឿង​”​ម្ចាស់​ស្នេហ៍​នាយឡប់​” ផងដែរ​៕
​ទាក់ទង​នឹង​ការលេចឮ​ព័ត៌មាន​ខាង លើនេះ​កាសែត​អរិយធម៌​មិនអាច​ទាក់ទង​ទៅកញ្ញាមាន សូ​នី​តា ដើម្បី​ឲ្យ​នាង​បក ស្រាយ​ ចំពោះ​ការលើកឡើង​បែបនេះ​បានទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya