កំពង់ឆ្នាំង៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសំរិតជ័យ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ជួប សារ៉ាន់ អាយុ២៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ុម រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទើបការប្រពន្ធបាន៤ខែ។មុន ពេលកើតហេតុប្រហែលជាគេមានទំនាស់ជាមួយប្រពន្ធ ហើយគេបានមករស់នៅជាមួយ គាត់ជាម្តាយរយៈ៤ថ្ងៃមកហើយ ដេកសញ្ជប់សញ្ជឹងមិនព្រមហូបបាយទឹកអ្វីឡើយ។
នៅព្រឹកថ្ងៃទី២៤ ខែមីនានេះ គេបានសុំលុយគាត់១ម៉ឺនរៀល ហើយបានធ្វើដំណើរ ឆ្លងទន្លេ ទៅផ្ទះម្តាយមីងនៅភូមិសំរិតជ័យ។ក្រោយពេលកើតហេតុទើបគាត់ដឹងថាកូន គាត់បានយកលុយនោះ យកទៅទិញថ្នាំកណ្តុរផឹកសម្លាប់ខ្លួននៅឯផ្ទះម្តាយមីងរបស់គេ។ បន្ទាប់មករូបគេត្រូវបានម្តាយនិងសាច់ញាតិដឹកបញ្ជូនរូបគេមកកាន់ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះជីវិត។ករណីនេះគាត់ជាម្តាយមិនបានដឹងច្បាស់ថាកូន គាត់និងកូនប្រសារ មានទំនាស់គ្នារឿងអ្វីច្បាស់លាស់នោះទេ ហើយពេលនេះប្រពន្ធរបស់គេក៍មិនបានដឹងថាប្តីខ្លួនបានផឹកថ្នាំ សម្លាប់ខ្លួនបែបនេះដែរ៕ ពៅ