ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||   

» ព័ត៌មានជាតិ » ប្រធាន​ស្តង់​បុរី​កីឡា​ថ្មី រង​ការចោទប្រកាន់​ពី​អាជីវករ​ ពីបទ​វាយ​និង​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ ​

ប្រធាន​ស្តង់​បុរី​កីឡា​ថ្មី រង​ការចោទប្រកាន់​ពី​អាជីវករ​ ពីបទ​វាយ​និង​ដក​កាំភ្លើង​ភ្ជង់​ក្បាល​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ លោក វ៉ា សុឃឿន ដែល​គេ​ដឹងថា មាន​តួនាទី​ជា​ប្រធានការិយាល័យ​កងទ័ព​ជើង​អាកាស នៃ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ស្តង់​បុរី​កីឡា​ថ្មី រង​ការ​ប្តឹងផ្តល់​ពី​អាជីវករ​លក់​ម៉ូតូ​២​នាក់ និង​នគរបាល​អន្តរាគមន៍​ខណ្ឌ​៧​មករា​ម្នាក់ ពីបទ​បង្ក​របួសស្នាម​និង​យក​កាំភ្លើង​ភ្ជង់​ក្បាល​ពួកគាត់​ថែម ទៀត ក្នុង​ជម្លោះ​ពាក្យសម្តី​បន្តិចបន្តួច​នៅ​ចំណុច​មុខ​តូប​លេខ​០៥៩ និង​០៦០ ក្នុង​ស្តង់​បុរី​កីឡា​ថ្មី សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ  ។​
នៅ​មុនពេល​កើតហេតុ ពួកគាត់​ទាំង ៣​នាក់​បាន​អង្គុយ​ផឹកស្រា​នៅមុខ​តូប​លេខ​០៥៩ និង​តូប​លេខ​០៦០ ក្នុង​ស្តង់​បុរី​កីឡា​ថ្មី ក៏មាន​កូនចៅ​លោក វ៉ា សុឃឿន បានមក​ប្រាប់​ពួកគាត់​ថា ដល់​ម៉ោង​បិទ​ផ្សា​រហើយ ។ ពេលនោះ​ពួកគាត់​ក៏បាន​ប្រាប់​ទៅវិញ​ថា​បន្តិចទៀត​ពួកគាត់​ចប់ និង​បែក​គ្នា​ហើយ ។ ប៉ុន្តែ​ការ​មក​ប្រាប់​និង​ការឆ្លើយតប​ទៅវិញ​រវាង​ភាគី​ទាំង​២​មិន ត្រូវ​គ្នា​ទេ រហូត ឈានដល់​មានការ​ជជែក​គ្នា​តឹងសរសៃក និង​វាយតប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ម្នាក់​បាក់ដៃ និង​២​នាក់​ទៀត​រងរបួស ។ បន្ទាប់មក ក៏​ឃើញ​វត្តមាន​លោក វ៉ា សុឃឿន ទី​ដល់ទី​នោះដែរ ហើយ​បាន​និយាយ​សំឡុត​គំរាម​ដល់​ពួកគាត់​ជា​ភាគី​ជនរងគ្រោះ និង​បាន​ដក​កាំភ្លើង​ពី​ចង្កេះ​ភ្ជង់​ក្បាល ជនរងគ្រោះ​ម្នាក់​ដែលជា​នគរបាល​អន្តរា​គម​ន៍​ខណ្ឌ​៧​មករា​ឈ្មោះ ខាត់ ពិសី ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya