បាត់ដំបង ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី។
បុរសសង្ស័យទាំង២នាក់ ត្រូវនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនតាមផ្លូវកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅចំណុចគល់ស្ពានវត្តគរ ផ្លូវ៥៧A ស្ថិតក្នុងភូមិ-សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បុរសជនជាតិអ៊ិស្លាម២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ ការីម សាគី អាយុ៣៣ឆ្នាំ មានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣ថង់តូច ទំងន់ស្មើ៣,៩ក្រាម និងទី២-ឈ្មោះម៉ាត់ ណាអ៊ីម អាយុ១៨ឆ្នាំ មានថ្នាំញៀន១ថង់តូច ទំងន់ស្មើ០,៦ក្រាម ។ ទាំង២នាក់មានទីលំនៅភូមិ-ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ វត្ថុតាងដកហូតបានសរុបមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤ថង់តូចស្មើ៤,៥ក្រាម ។
បុរស សង្ស័យទាំង២នាក់បានសារភាពថា ពួកខ្លួនបានយកថ្នាំញៀនទៅកន្លែងជក់បាន២ទៅ៣ដងហើយ នៅលើកក្រោយនេះយកថ្នាំញៀនមិនទាន់កន្លែងជក់(ប្រើប្រាស់)ផង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ ពៅ