ព្រះសីហនុ៖ប្រភពពីមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យការិយាល័យ យើងដឹងថា លោក ចាន់ កាំង ដែលជាប្រធានស្ថានីយ៍ ប្រេងឥន្ធនៈដុះស្នឹម របស់របស់កំពង់ផែនេះ បានលួចប្រេងរបស់រដ្ឋ លក់ក្នុងមួយ ឆ្នាំៗអស់យ៉ាង តិច ១លានលីត្រ ដោយ ភាគច្រើនជាប្រេងម៉ាស៊ូត ហើយការ លួចនោះ ដោយមានការចូលដៃជើងពីសំណាក់នាយ និងមន្ត្រីជាច្រើន នៅកំពង់ ផែ នេះផងដែរ ។
ប្រធានស្ថានីយ៍ ប្រេងឥន្ធនៈរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក ចាន់ កាំង ត្រូវបានប្រ ភព ស្និទ្ធរបស់គាត់ អះអាងថា ប្រធាន ស្ថានីយ ប្រេងឥន្ធនៈ របស់អង្គភាពរដ្ឋមួយនេះ បានធ្វើសកម្ម ភាពឃុបឃិត ជា មួយ មន្ត្រីពាក់ព័ន្ធជា ច្រើនរូបទៀត លួចប្រេងរបស់អង្គភាព កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ យកទៅ លក់នៅទីផ្សារ ខាង ក្រៅអស់រយៈពេលជា ច្រើនឆ្នាំមកហើយ ។ ហើយរហូតមដកល់ពេល នេះ រូបគាត់បានក្លាយជាអ្នកមានទ្រព្យ ស្តុកស្តម្ភជិះឡាន ទំនើបនៅ ក្រុងព្រះសីហនុ មិនចាញ់ លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែ ស្វយ័ត ខេត្តព្រះសីហនុ ប៉ុន្មានឡើយ ។
គេគណនាប្រេង ដែលលោក ចាន់ កាំង បានលួច ពីស្ថានីយរបស់អង្គភាពកំពង់ផែស្វយ័ត ក្រុងព្រះសីហនុនេះ គឺដឹក តាមរថយន្ត ស៊ីទែនលក់ចែកចាយតាមទីផ្សារក្នុងខេត្ត ព្រះសីហនុ ។ ហើយមូលហេតុដែលលោក ចាន់ កាំង មានលទ្ធ ភាព ខ្ពស់អាចលួច ប្រេងយកទៅលក់នៅទីផ្សារបាន ដោយស៊ី ប្រេងតាមរយៈកុងទ័រនៅពេលដែលគេ ចាក់ប្រេងឱ្យ រថយន្ត ម៉ូតូរបស់មន្ត្រីរាជ ការ ចាក់គ្រឿងចក្ររបស់កំពង់ផែ និង កប៉ាល់ដែលចូលចតនៅកំពង់ផែជាដើម ។
ដូចជា ក្រៅពីការលួច ប្រេងតាមរយៈការស៊ីកុងទ័រហើយ គឺលោក ចាន់ កាំង បានឃុបឃិត ជាមួយមន្ត្រីពាក់ព័ន្ធ របស់ កំពង់ផែ ដោយ ទិញប្រេងចូលសម្រាប់ប្រើប្រាស់នៅក្នុងកំពង់ផែលើសពីចំនួនដែលត្រូវការ យ៉ាងលើសលប់ជាការ បិទ បាំងជ្រកក្រោមការងារប្រេងប្រើប្រាស់យ៉ាងធម្មតាតែធាតុពិតវា គឺជាអំពើពុករលួយមួយ យ៉ាងធំ ហើយគេបានបំប៉ោង ចំនួនការប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាលក្ខណៈងាយស្រួលឱ្យគេកើបយកលុយ ពុករលួយយ៉ាងងាយបំផុត ។
ឯចំណែកករណីប្រេងដែលនៅ សល់ពីការប្រើប្រាស់នោះ ទើបលោក ចាន់ កាំង អាចយកទៅ លក់នៅលើទីផ្សារ បាន យ៉ាងមានសេចក្តីសុខ ដឹកចេញទាំង យប់ ទាំងថ្ងៃ គ្មាននរណារករឿងគាត់ និងចាប់កំហុសបានទេ ព្រោះថា ការនាំចូល ប្រេងមកបិទបាំងស្តុកទុកនោះវាគឺជាការធ្វើចរាចរមួយយ៉ាងរលូនបំផុតងាយឱ្យគេ ចាន់ កាំង ធ្វើមានបានមិនចាញ់ ឧកញ៉ាអគ្គនាយក លូ គឹមឈន់ នេះ ។
មិនតែប៉ុណ្ណោះពេលខ្លះលោក ចាន់ កាំង បានបញ្ជាឱ្យ រថយន្តស៊ីទែនដឹកប្រេងចេញពីក្រុមហ៊ុន ដែលផ្គត់ផ្គង់ឱ្យកំពង់ ផែ ទៅកាន់ទីផ្សារ ដោយមិនចាំបាច់ដឹកយកមកស្តុកទុក នៅស្ថានីយរបស់កំពង់ផែក៏បានដែរ ។ ដោយមានការឃុបឃិតគ្នាលួចប្រេង តាមអំពើចិត្តរបស់លោក ចាន់ កាំង និង បក្ខពួកនោះ បានធ្វើឱ្យលោក ចាន់ កាំង ក្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាល ដោយគំនិតទុច្ចរិតលួចប្រេងរដ្ឋនៅក្រុងព្រះសីហនុ អស់រយៈពេលជា ច្រើន ឆ្នាំមក ហើយ រហូតមកដល់ពេលនេះ លោក ចាន់ កាំង មានប្រាក់និងដីធ្លីតម្លៃរាប់សិបលានដុល្លារ រួមនឹងសណ្ឋា គារ លំដាប់ ផ្កាយឈ្មោះ ឆេរជលសា CCF នៅកណ្តាលក្រុងព្រះសីហនុ យ៉ាងស្តុកស្តមជាការបិទបាំងនូវ អំពើពុករលួយរបស់ខ្លួនទៀតផង ។ ហើយដែលជាតឹកតាងបង្វែការចាប់អារម្មណ៍ពីសំណាក់ស្ថាប័នបង្ក្រាបអំពើពុក រលួយយ៉ាងពឹសពុលបំផុតមិនគួរបើអង្គភាពប្រឆាំងអំពើពុករលួយមើលរំលងទេ ។
សូមរំលឹកថា នៅអង្គភាពកំពង់ផែ ស្វយ័តក្រុងព្រះសីហនុក្នុងមួយឆ្នាំៗបាន ទិញប្រេងពីខាងក្រៅចូល សម្រាប់បម្រើ ការ ងារនៅ ក្នុងសណ្ឋាគារ និងផ្គត់ផ្គង់កប៉ាល់ នាវា ជាង១០លានលីត្រ និងជិត ៨០ភាគរយ ជាប្រេងម៉ាស៊ូតនេះ គឺជាមូល ហេតុដែលគេហៅថា មេមាន់ពងលើស្រូវកាយកប់ស្រូវលួចគៃបំបាត់ពន្ធរដ្ឋធ្វើមាន បានខ្លួនឯងនោះ ៕
ពៅ
» Breaking News, ព័ត៌មានជាតិ » ចាន់ កាំង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុករាប់ឆ្នាំ