ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ឈើ​ម្រះព្រៅភ្នំ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ ​

ឈើ​ម្រះព្រៅភ្នំ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ ​

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​
រថយន្ត​ដែល​ដឹកឈើ​ម្រះព្រៅ​នេះ​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ង ២៥៩០​ភ​.​ព​២ នៅលើ​រថយន្ត​នេះ​សមត្ថកិច្ច​ឆែក​រកឃើញ​មាន​ផ្អក​ត្រី​ប្រា​ចំនួន​១៥​កា រ៉ុង ដែល​បាន​បង្កប់​ឈើ​ម្រះព្រៅភ្នំ​ចំនួន​៩​ដុំ​ធំៗ​និង​មាន​នាមប័ណ្ណ​១​ប្រអប់ ដែលមាន​ឈ្មោះ​ផា ម៉ន ។ ក្នុងករណី​ចាប់​ឈើ​នេះ​សមត្ថកិច្ច​មិនបាន​ចាប់​អ្នកបើកបរ​រថយន្ត នោះទេ ដោយ​អះអាងថា អ្នកបើកបរ​រថយន្ត​បាន​រត់គេច​បាត់ ។​
មុនពេល​ចាប់​រថយន្ត​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​ករណី​រថយន្ត​ដឹកឈើ​ម្រះព្រៅ​បើក​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ។ ក្រោយពី​ទទួល​នូវ​ព័ត៌មាន​នេះ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ និង សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​ខេត្ត ស្ទាក់ចាប់​រថយន្ត​នេះ​នៅ​ចំណុច​ត្រពាំង​គង ស្ថិតនៅ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង រួច​អូស​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​
ឈើ​ប្រណីត​ទោះជា​ដឹក​បង្កប់​ក្នុង​រថយន្ត​យ៉ាងណា ក៏ដោយ​តែបើ​សមត្ថកិច្ច​ទាំងនោះ​មាន​ឆន្ទៈ​ចាប់ ប្រកាន់​ភ្ជាប់​នូវ​តួនាទី​របស់ខ្លួន បំរើ​ប្រជាពលរដ្ឋ ការពារ​ផល​ប្រ​យោ​ជ​ន៌​សង្គម ទោះ​រថយន្ត​ដឹក​បទល្មើស​បើក​រូង​ក្រោម​ដី​ក៏​ចាប់​បានដែរ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya