ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បាក់ជើង​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​បាក់ជើង​ ​

កណ្តាល ៖ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ស្ថិត​ក្នុងភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​
ក្រោយពី​មាន​ហេតុការណ៍​កើតឡើង រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​គេចខ្លួន​ចូលទៅ​រាជធានី​ភ្នំពេញ តែ​ពេលទៅដល់​ភូមិ​កប់​អំបិល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ អ្នកបើក​បរបាន​ចត​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់ ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​មន្ទីរពេទ្យ ។​
​ជនរងគ្រោះ​មានឈ្មោះ សូរ សាវឿន ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​បម្រើការ​ងារ​អង្គការ​ជនពិការ​នៅ​ថា​ន់ និង​ជា​ជនពិការ​ជើង​ខាងស្តាំ​តាំងពី​កំណើត មាន​ទីលំនៅ​ក្នុងភូមិ​៤ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ត្រូវបាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញា​បើក​បុក បណ្តាល​ឲ្យ​បាក់ជើង​ខាងស្តាំ​ដែល​ពិការ​តាំងពី​កំណើត ។​
​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​តាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​បើក​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយ​គ្រោះ​ខាងលើ​បើក​បត់​ចេញពី​ស្ថាន​នី​យ៍​ប្រេង​តូ​តា ល់​បុក​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​បោក​ទៅលើ​ផ្លូវជាតិ ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya