រតនគីរី ៖ កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៤ ។ ប៉ុន្ដែលោកវង្ស សុខសេរី នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ដរតនគិរីបាន ប្រាប់ថា តំបន់ដែន ជម្រកសត្វព្រៃលំផាត់ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់មន្ដ្រីបរិស្ថាន ហើយ លោកក៏ពុំបានដឹងជុំវិញរឿងកាប់បំផ្លាញ ព្រៃឈើនោះដែរ ព្រោះមិនមែនជាដែន សមត្ថកិច្ចគ្រប់គ្រង ។
តំបន់ដែនជម្រកសត្វ ព្រៃលំផាត់ដែលគ្រប់គ្រងដោយក្រសួង បរិស្ថាន ហើយលោកអ៊ូ សុធី មានតួនាទី ជាប្រធានគ្រប់គ្រងតំបន់ដែនជម្រក សត្វព្រៃលំផាត់បើកទូលាយឱ្យឈ្មួញធំៗប្រមូលទិញ និងកាប់បំផ្លាញ់ព្រៃឈើយ៉ាង រំគាល រួចក្រុមឈ្មួញទាំងនោះបានដឹក ជញ្ជូនយកទៅស្ដុកទុកនៅតាមទីតាំងដី សម្បទានសេដ្ឋកិច្ចស្របច្បាប់ជាការ បំភាន់ភ្នែកសមត្ថកិច្ច និងជំនាញរដ្ឋបាលព្រៃឈើ ។
អ្នកដែលមានឥទ្ធិពលអំណាចប្រមូល ទិញឈើប្រណីត និងកាប់បំផ្លាញព្រៃឈើ តំបន់ដែនជម្រកសត្វព្រៃលំផាត់ត្រូវបាន គេដឹងថា ឧកញ៉ា ពិសី និងឧកញ៉ា ថៃ ដោយសារការឃុបឃិតគ្នាបើកភ្លើង ខៀវពីលោក អ៊ូ សុធី ទើបគេឃើញពី សកម្មភាពកាប់បំផ្លាញព្រៃឈើនេះដឹក ដោយរថយន្ដធំៗកែច្នៃប្រភេទឈើបេង ធ្នង់ ដែលមានមុខកាត់ធំៗ រួចហើយមេ ឈ្មួញទាំង២រូបខាងលើនេះបានដឹកយក ទៅស្ដុកទុកតាមទីតាំងដីសម្បទានចំនួន ២កន្លែងរបស់ក្រុមហ៊ុនប៉ាស៊ីហ្វិក និង ក្រុមហ៊ុនហុងអាញ់អណ្ដូងមាសរបស់ វៀតណាម ។
ពាក់ព័ន្ធនឹងការកាប់បំផ្លាញ ព្រៃឈើ ដ៏រំគាលក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ដរតនគិរីនេះក៏ត្រូវបានប្រជាសហ គមន៍ដាក់ពាក្យបណ្ដឹងផងដែទៅក្រសួង បរិស្ថានជុំវិញលោក អ៊ូ សុធី អ្នកគ្រប់ គ្រងដែនជម្រកសត្វព្រៃលំផាត់បើកឱ្យ ឈ្មួញទាំង២កាប់បំផ្លាញព្រៃឈើ ប៉ុន្ដែ ជាលទ្ធផលក្រសួងក៏ដូចជាអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់មានវិធានការ បែបណានៅឡើយទេ ។
សកម្មភាពកាប់បំផ្លាញព្រៃឈើខាង លើនេះបានកើតមានជិត២ឆ្នាំមកហើយ ក្នុងនោះឧកញ៉ា ពិសី និងឧកញ៉ា ថៃ បាន ប្រើប្រាស់កម្មករអារ ដឹកជញ្ជូនឈើពី ៥០ទៅ៦០នាក់ ប្រើប្រាស់រណាយន្ដផ្ដួល រំលំឈើប្រណីតដែលមានសំឡេងកង រំពងពេញព្រៃ ។ នៅដែនជម្រកសត្វព្រៃ លំផាត់មានប្រភេទឈើធ្នង់ បេង នាង នួន និងសុក្រម ដែលត្រូវប៉ាន់ដឹកជញ្ជូន ទៅកាន់ប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ៕ ពៅ
» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា ពិសី និងឧកញ៉ា ថៃ កាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់