ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » តារា​ម៉ូ​ដែល​ជប៉ុន នាង Anri Sugihara ធ្វើ​ឲ្យ​ប្រុសៗ​ឈ្លក់​វង្វេង​ ​

តារា​ម៉ូ​ដែល​ជប៉ុន នាង Anri Sugihara ធ្វើ​ឲ្យ​ប្រុសៗ​ឈ្លក់​វង្វេង​ ​

កំពូល​តារា​ម៉ូ​ដែល​ជប៉ុន​នាង Anri Sugihara គឺជា​តារា​ម៉ូ​ដែល​មួយរូប​ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន ដោយសារតែ​សម្រស់​ដ៏​ស្រស់​សោភា និង​ភាព​សិច​ស៊ី​បានធ្វើ​ឲ្យ​តារា​រូបនេះ​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​មិន​ចាញ់​តារា​ម៉ូ​ដែល​ល្បីៗ​ផ្សេង​ទៀតឡើយ ។​
​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​បរទេស​ដ៏​ល្បីឈ្មោះ​មួយ​បានចេញ​ផ្សាយ​ថា កំពូល​តារា​ម៉ូ​ដែល​រូប​ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​ទី​២ នៃ​កម្មវិធី Gravure Idol ប្រចាំ​ប្រទេស​ជប៉ុន និង​បាន​ក្លាយជា​តារា​ម៉ូ​ដែល​ដែល​ពេញនិយម​បំផុត​របស់​ទស្សនា​វ​ដ្តី​សម្រាប់​បុរស​ទៀង​ផង ។​
​បណ្តា​ទស្សនិកជន​ដែល​និយម​ចូលចិត្ត​លេង​ប្រព័ន្ធ​អន​ឡាញ​តែងតែ​ចាត់ទុកថា នាង Anri Sugihara ជាតា​រា​ម៉ូ​ដែល​មួយរូប​ដែលមាន​សម្រស់​ស្រស់ស្អាត ថែមទាំង​ល្បីឈ្មោះ​បំផុត ក្នុង​កម្ម​ពិធី Gravure Idol របស់​ជប៉ុន ប៉ុន្តែ​ពេលនេះ នាង​បាន​បញ្ចេញ​រូបថត ដាក់​ក្នុង​ទស្សនាវដ្ដី​ធ្វើ​ឲ្យ​ប្រុស​ជ្រួលជ្រើម ក្នុង​អារម្មណ៍​។
​ប្រភព​ដដែល​បាន​បន្តថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​តារា​ម៉ូ​ដែល ស្រស់​ឆើតឆាយ​រូបនេះ បានធ្វើ​ឲ្យ​កក្រើក​ប្រព័ន្ធ​អន​ឡាញ​ជាមួយនឹង​រូបភាព​ដែល​សម្ញែង​ភាព​សិច​ស៊ី បង្ហាញ​រាង និង​សម្រស់​ដ៏​ស្រស់ស្អាត​បញ្ចេញ​គល់​សុដន់​សខ្ចី ធំមូល​ក្បំ​គួរ​ឲ្យ​ស្រឡាញ់ ។ តាមរយៈ​រូបភាព​ទាំងអស់នេះ បានធ្វើ​ឲ្យ​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​មាន​អារម្មណ៍​ត្រេកត្រអាល ជ្រួលជ្រើមរ​កថា​មិនត្រូវ ។
​នាង Anri Sugihara ជាតា​រា​ម៉ូ​ដែល​ពេញនិយម​បំផុត​ប្រចាំ​ទស្សនា​វ​ដ្តី​សម្រាប់​បុរស ដោយសារ​នាង សម្រស់​ស្រស់ស្អាត​សាច់​សខ្ចី​និង​សុដន់​ធំ​គួរ ឲ្យ​ស្រឡាញ់​។​
​តារា​ម៉ូ​ដែល​វ័យ​៣០ ឆ្នាំ​រូបនេះ​តែងតែ​រក្សា​ផ្ទៃមុខ និង​រាងកាយ​បែប​យុវវ័យ សិច​ស៊ី​ជានិច្ច មិន​ឲ្យ​ចាញ់​តារា​ម៉ូ​ដែល​ល្បី​ផ្សេងៗ​ឡើយ​។ នាង Anri Sugihara ក្លាយជា​តារា​ម៉ូ​ដែល​សិច​ស៊ី លំដាប់​ទី ២​នៃ​កម្ម​ពិធី Gravure Idol ប្រទេស​ជប៉ុន​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya