ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ របួស​បាក់ជើង​ម្នាក់​ ​

ម៉ូតូ​បុក​ម៉ូតូ របួស​បាក់ជើង​ម្នាក់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​បុរី អាកាសចរណ៍ ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ដែល ជិះ​ម៉ូត​ឆ្លងផ្លូវ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ខ្មៅ លាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ​កំពង់ចាម 1J-7303 បើក​ក្នុងទិសដៅ​ក្នុង​ពី​ជើង ទៅ​ត្បូង​បាន​ឆ្លងផ្លូវ​ពី​លិចទៅ​កើត រងរបួស​បាក់ជើង​ខាងស្តាំ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ឈ្មោះ សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខ របរ​ជាជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ភូមិ​ត្រាំខ្នារ ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ ដោយ​ជិះ​ម៉ូតូ​ម៉ាក ស្មាស់​រី​វ៉ូ ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ​លាយ​ស្លា​ទុំ ពាក់​ស្លាក​លេខ​កណ្តាល 1H-9112 ក្នុងទិសដៅ​ពី​កើ​តទៅ​លិច រងរបួស​ស្រាល ហើយ​ម៉ូតូ​ខូចខាត​ទាំងសងខាង ។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ហ្វី​ណូ បាន​ផឹកស៊ី​ជាមួយនឹង​មិត្តភក្តិ​នៅ​ម្តុំ​ផ្សារ​ព្រៃទា ។ លុះ​ចប់​កម្មវិធី​ក៏​ជិះ​ម៉ូតូ​ចេញ​ក្នុង​គោលបំណង​មក​ផ្ទះ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ធ្វើ​ឲ្យ​ភាគី​ជិះ​ម៉ូតូ​ស្មាស់​ចេញ​មកពី​ញាំ ការ​គេ ក៏បាន​បុក​ជាមួយនឹង​ម៉ូតូ​ហ្វី​ណូ​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ អ្នកជិះ​ម៉ូតូ​ហ្វី​ណូ​បាក់ជើង​ម្ខាង និង​ម៉ូតូ​ខ្ទេច​ទាំងសងខាង ៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya