ភ្នំពេញ ៖ បុគ្គលិកបម្រើការងារជាសន្តិសុខក្រុមហ៊ុនសន្តិសុខស្តារ(Star Security Cambodia Co., ltd)យ៉ាងតិច៤នាក់ពុំបានទទួលប្រាក់ខែពីក្រុមហ៊ុនរបស់ខ្លួនដែល ពួកគេនិយាយថាក្រុមហ៊ុននេះមិនព្រមបើកឲ្យ បើទោះជាប្រើប្រាស់កម្លាំងពលកម្ម គោរពទៅតាមលក្ខខណ្ឌការងារជាមួយក្រុមហ៊ុននេះក៏ដោយ។
តំណាងក្រុមហ៊ុនសន្តិសុខស្តារអាចគ្មានលទ្ធភាពឬក្ស័យធន សូម្បីតែប្រាក់បៀវត្សរបស់ពួកគេបង្កឲ្យយឺតយូរ និងមួយចំនួនទៀតមិនបានបើកប្រាក់ខែឲ្យ ហើយខាងក្រុមហ៊ុនចេះតែភូតកុហកលើពេលពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដែលករណីខ្លះថែមទាំងធ្វើការហួស ម៉ោង ប៉ុន្តែខាងក្រុមហ៊ុនខ្វះភាពទទួលខុសត្រូវ ។
ករណីយឺតយូរដោយសារក្រុមហ៊ុនមានវិបត្តិ ព្រោះភាគហ៊ុនរបស់ខ្លួនមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ទើបខាងក្រុមហ៊ុនខ្វះថវិកាបើកជូន ប៉ុន្តែធានាថានឹងឲ្យគ្រប់ចំនួន ៕ ពៅ