ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បុរស​២​នាក់ អុកឡុក​ដល់ផ្ទះ​យក​ដប​វាយ​ឱ្យ​របួស​ប៉ូលិស​បញ្ជូនទៅ​តុលាការ​ ​

បុរស​២​នាក់ អុកឡុក​ដល់ផ្ទះ​យក​ដប​វាយ​ឱ្យ​របួស​ប៉ូលិស​បញ្ជូនទៅ​តុលាការ​ ​

បាត់ដំបង ៖ នា​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០១៤​ចាត់ការ​តាម​នីតិវិធី ។​
​ហេតុការណ៍ នេះ​កើតឡើង​កាលពី វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។​
ភាគី​(​ក​) ខាង​បុរស​ដែល​ប្រើ​ដប​វាយ​គេ​មាន​គ្នា​៣ នាក់​ទី​១-​ឈ្មោះ សើ ហ្វា​រ៉ាត់ អាយុ​២៨ ឆ្នាំ ជា​អ្នកដៃដល់ របួស​ថ្ងាស​និង​ក្បាល ខាងក្រោយ ទី​២-​ឈ្មោះ សើ ឌី​អះ​ម៉ាត់ អាយុ​២៩​ឆ្នាំ ទី​៣-​ឈ្មោះ ឌី​ន អាយុ​៦២ ឆ្នាំ របួស អ្នក​ទាំង​២​មាន​ទីលំនៅ​ក្រុមទី​២ ភូមិ​កើតហេតុ​។ ភាគី​(​ខ​) បុរស​រង គ្រោះ​មាន​គ្នា​៤​នាក់ ទី​១-​ឈ្មោះ ហ៊ុំ​រ៉ ស៊ី​ឌី អាយុ​៣០​ឆ្នាំ រងរបួស​ធ្ងន់ ទី​២-​ឈ្មោះ ហ៊ុំ គី​ភ្លី អាយុ​២១​ឆ្នាំ ទី​៣-​ឈ្មោះ សុះ តាស់ អាយុ​៥២​ឆ្នាំ ទាំង​៣​នាក់​រស់ នៅ​ក្រុមទី​៩ ភូមិ​កើតហេតុ និង​ទី​៤-​ឈ្មោះ នាក់ រ៉ា​សេត អាយុ​៤០​ឆ្នាំ រស់ នៅ​ក្រុមទី​១០ ភូមិ​-​ឃុំ​ន​រា ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ។​
​ឈ្មោះ សុះ តាស់ ជា​ឪពុក​ជន​រង គ្រោះ​បានឱ្យដឹងថា​ឈ្មោះ​ហ៊ុំ រ៉​ស៊ី​ឌី កូន ប្រុស​និង​ម្ដាយក្មេក​គេ​បាន​យកប្រាក់​៤០០ ដុល្លារ​ទៅផ្ទះ​ឈ្មោះ​ឌី​ន​ដើម្បី​ប្ដូរ​យក​ប្លង់ កម្មសិទ្ធិ​ដែល​ដី​នេះ​ទិញ​រាប់​បណ្ដាក់​យូរ ឆ្នាំ​មកហើយ ។ ក្រោយមក​កូនប្រុស ឈ្មោះ​ហ៊ុំ រ៉​ស៊ី​ឌី បាន​នាំ​គាត់​ទៅផ្ទះ ឈ្មោះ ឌី​ន តែ​ពេលទៅដល់​ត្រូវ​ឈ្មោះ​ឌី​ន និង កូនប្រុស​បាន​ចោទថា ពួកគាត់​ទៅ​អុក ឡុ​ក​ផ្ទះ​របស់គេ​ហើយ​ជននេះ​បែរជា​ចង់​ឃាត់​ម៉ូតូ​គាត់​ទុក ។ ពេលនោះ​ក៏​ប្រតាយ ប្រតប់​គ្នា​ហើយ​ឈ្មោះ​ហ៊ុំ រ៉​ស៊ី​ឌី ត្រូវគេ វាយ​នឹង​ដប​ចំ​មុខរបួស​តែម្ដង ។​
​ឈ្មោះ​សើ ហ្វា​រ៉ាត់​ភាគី​(​ក​)​ខាង បង្ក​បានឱ្យដឹងថា វេលា​ម៉ោង​៥​និង ៣០​នាទី​ល្ងាច ថ្ងៃទី​២២ ខែមីនា ឆ្នាំ ២០១៤ ឈ្មោះ​ហ៊ុំ រ៉​ស៊ី​ឌី និង​ម្ដាយក្មេក បាន​យកប្រាក់​៤០០​ដុល្លារ​មកឱ្យ​ម្ដាយ គេ​បង្ខំ​ឱ្យធ្វើ​លិខិត​លក់​ដី​ឱ្យ ។ ពេលនោះ ម្ដាយ​គេ​ឱ្យ​យក​អត្ដ​សញ្ញាប័ណ្ណ​ឈ្មោះ មី​រ៉ុល​(​រស់នៅ​ប្រទេស​ម៉ាឡេស៊ី​)​អ្នក ទិញ​ហើយក៏​កើត​ជម្លោះ​តែម្ដង ។ ពេល ឪពុកម្ដាយ​គេ​ឈ្លោះប្រកែក​គ្នា​ជាមួយ ពួក​អ្នក​ទាំង​នោះគេ​ខឹង​ពេក​ក៏​យក​សំបក​ដប​ទឹកដោះគោ​(​ផលិត​នៅ​ថៃ​)​វាយ​ទៅ  លើ​ពួកគេ​វិញ​មិនដឹង​ត្រូវ​លើ​នរណា​ខ្លះ​ទេ​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya