ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» សេដ្ឋកិច្ច » ស្លាក CPP រចនា​លើ​ស្រោម​ទូរស័ព្ទ

ស្លាក CPP រចនា​លើ​ស្រោម​ទូរស័ព្ទ

ភ្នំពេញៈ ហាង​លក់​ស្រោម ឬ ប្រអប់ ឧបករណ៍​អេឡិច​ត្រូនិក Hello 4U កំពុង​ដាក់​លក់​ស្រោម​ទូរស័ព្ទ និង ស្គ្រីន​ទូរស័ព្ទ iPhone, iPad និង សាំស៊ុង ដែល​មាន​រចនា​ស្លាក​សញ្ញា គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​មក​ដល់។

លោក វ៉េង ឃីហុង អគ្គ​នាយក​ហាង Hello 4U ដែល​មាន​សាខា​បួន​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​គំនិត​ក្នុង​ការ​រចនា​ផលិត​ផល​ដោយ​ភ្ជាប់​ជាមួយ​ស្លាក​សញ្ញាណ​បក្ស​ប្រជាជន​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​លោក​ដល់​គណបក្ស​កំពុង​កាន់​អំណាច មួយ​នេះ។

លោក​បន្ត​ថា​៖ «ខ្ញុំ​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​និង ការ​ស្រឡាញ់​តាម​រយៈ​ការ​រចនា​បន្ថែម​ទៅ​លើ​ផលិត​ផល​ដែល​មាន​លក់​នៅ​ក្នុង​ហាង​ខ្ញុំ ហើយ​ក៏​ដើម្បី​ផ្តល់​ជូន​ផលិត​ផល​នេះ​ទៅ​អតិថិជន​ដែល​មាន​ការ​យល់​ឃើញ និង​គាំទ្រ​គណបក្ស​ប្រជាជន​ដូច​ខ្ញុំ​ដែរ»។

តម្លៃ ស្រ្គីន និង ស្រោម​សម្រាប់​ទូរស័ព្ទ​នេះ ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន មាន​តម្លៃ​ចន្លោះ​ពី ៥ ដុល្លារ ទៅ ៦ដុល្លារ ពោល​គឺ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ផលិត​ផល​ធម្មតា​ដែរ។ នៅ​ជំហាន​ដំបូង ហាង​នេះ​បាន​ចាប់​ផ្តើម​ដាក់​លក់ ស្រ្គីន​សម្រាប់​ទូរស័ព្ទ ហើយ​ទើប​តែ​ថ្មីៗ​នេះ ក៏​ចាប់​ផ្តើម​រចនា​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​បន្ថែម​ទៀត​លើ​ស្រោម​សម្រាប់​ដាក់​ទូរស័ព្ទ និង​គ្រឿង​អេឡិច​ត្រូនិក​ផ្សេង​ទៀត។

ក្នុង​រយៈ​ពេល​៣​ខែ​បន្ទាប់​ពី​ស្រ្គីន​សម្រាប់​ទូរស័ព្ទ​នេះ​ត្រូវ​បាន​ដាក់​លក់ មាន​ចំនួន​ប្រមាណ​៥ ០០០ ទៅ​៦ ០០០ ហើយ​ដែល​ត្រូវ​បាន​លក់​ចេញ។ ដោយ​ឡែក​សម្រាប់​ស្រោម​ទូរស័ព្ទ ដែល​ទើប​តែ​ចាប់​ផ្តើម​ដាក់​លក់​ប្រមាណ​១០ ថ្ងៃ​ចុង​ក្រោយ​នេះ ត្រូវ​បាន​លក់​ចេញ​ប្រមាណ ៤០០ ឯកតា។

ខណៈ​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ឈាន​ចូល​ជិត​មក​ដល់ មន្ត្រី​ជាន់​ខ្ពស់​ពី​គណបក្ស​ប្រឆាំង និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​បាន​លើក​ឡើង​ថា រូបភាព​បែប​នេះ​មិន​មែន​ទើប​តែ​កើត​មាន​នោះ​ទេ តែ​វា​តែង​កើត​មាន​ជា​រឿយៗ​នៅ​កម្ពុជា។

លោក សុន ឆ័យ​ប្រធាន​ស្តី​ទី​គណបក្ស​សម រង្សី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា លោក​ហាក់​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​មាន​ផលិត​ផល​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​កាន់​អំណាច​នេះ​ទេ ព្រោះ​ថា​រូបភាព​បែប​នេះ​តែង​តែ​កើត​មាន​ជា​រឿយៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ពេល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។

លោក​បាន​បន្ថែម​ថា ពាណិជ្ជករ និង អ្នក​ប្រើ​ប្រាស់​ខ្លះ​បាន​ព្យាយាម​ប្រើ​ប្រាស់​រូបភាព​នេះ​ដើម្បី​ទទួល​បាន​ប្រយោជន៍​ដោយ​ប្រយោល​ពី​ឥទ្ធិពល និង​អំណាច របស់​គណបក្ស​ប្រជាជន។

លោក​បាន​បន្ត​ថា៖ «​មិន​មែន​រាល់​អ្នក​ប្រើ​ប្រាស់​របស់​ហ្នឹង​សុទ្ធ​តែ​ពេញ​ចិត្ថ​នឹង​ប្រព័ន្ធ​នៃ​ការ​ដឹក​នាំ​របស់​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​ទេ ប៉ុន្តែ​ពួក​គេ​អាច​បន្ត​ធ្វើ​បែប​នេះ​ដោយ​សារ​ឥទ្ធិពល​នៃ​អំណាច​របស់​គណបក្ស​ជា​ជាង​ការ​ស្រឡាញ់»។

លោក គល់ បញ្ញា ប្រធាន​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ហៅ​កាត់​ថា ខុម ហ្វ្រែល មាន​ប្រសាសន៍​ថា វា​ជា​ជម្រើស​ដោយ​សេរី​របស់​អ្នក​ប្រើ​ប្រាស់​និង ពាណិជ្ជករ​ក្នុង​ការ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​ទៅ​លើ​គណបក្ស​ណា​មួយ ដែល​ពួក​គេ​ស្រឡាញ់។ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​វា​អាច​ជា​ចំណែក​ណា​មួយ​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​ហាង​លក់​ទំនិញ នោះ​ប្រសិន​បើ​ពួក​គេ​បង្កើត​ផលិត​ផល​សម្រាប់​តែ​អតិថិជន​ដែល​គាំទ្រ​ទៅ​លើ​គណបក្ស​នយោបាយ​ណា​មួយ​នោះ។

លោក គល់ បញ្ញា បាន​បន្ត​ថា​៖ «បើ​យើង​តាំង​ខ្លួន​ជា​អ្នក​រក​ស៊ី យើង​គួរ​នៅ​អព្យាក្រឹត ហើយ​បង្កើត​ផលិត​ផល​ណា​សម្រាប់​រាល់​គ្រប់​ប្រភេទ​អតិថិជន​។ បើ​គាត់​ជា​អ្នក​រក​ស៊ី ដែល​ឆ្ពោះ​ទៅ​លើ​តែ​សមាជិក​របស់​គណបក្ស​មួយ គាត់​អាច​បាត់​បង់​ចំណែក​ទីផ្សារ​ពី​អ្នក​គាំទ្រ​របស់​គណបក្ស​ផ្សេង​ទៀត»៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya