កំពង់ធំ៖ គំនរសំរាមដ៏ស្អុយគគ្រុគដូចគំរួងស្ថិតនៅគល់ស្ពានកំពង់ថ្ម បង្កបរិកាសអាប់អួរបំះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ មានជីវិតមនុស្ស សត្វដោយសារសំរាមមានដង្កូវចោះនិងសត្វល្អិតទៀតផងបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់បរិស្ថាននិងខ្យល់អាកាសបរិសុទ្ធ!ចំណែកប្រធានការិយាល័យស្រុកសន្ទុកឆ្លើយយករួចខ្លួនទៅកើត។ជាក់ស្តែងបច្ចុប្បន្ននេះគំនរសំរាមដ៏ស្អុយគគ្រុគដូចគំរួងនៅគល់ស្ពានកំពង់ថ្មទាំងសងខាងស្ទឹង!ប៉ែកខាងជើងស្ទឹងគឺក្រោមការគ្រប់គ្រងរបស់ស្រុកសន្ទុក ចំណែកប៉ែកខាងត្បូងគឺនៅក្រោមការគ្រប់គ្រងស្រុកបារាយណ៏!ពាក់ព័ន្ធទៅនិងបញ្ហាគំនរសំរាមដ៏ស្អុយគគ្រុគដូចគំរួងនៅគល់ស្ពានកំពង់ថ្មបង្កបរិកាសអាប់អួរបំះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញទីនោះ មានជីវិតមនុស្ស និងសត្វផងនោះ!អ្នកយកព័ត៌មានបាន ព្យាយាមទាក់ទងទៅលោក ឆេង សាវុន ប្រធានការិយាល័យបរិស្ថានស្រុកសន្ទុកតាមទូរស័ព្ទ កាលពីព្រឹកថ្ងៃអាទិត្យទី ១៤ ខែកក្កដា ឆ្នាំ២០១៣លោកឆ្លើយតបមកអ្នយកពត៌មានបែបសឿងថា!ចំពោះរឿងចាក់សំរាមនៅគល់ស្ពានកំពង់ថ្មនេះរូបលោកធ្លាប់បានពន្យល់ដល់ប្រជាពលរដ្ឋនិងអាជីវករដែរ!តែពួកគាត់មិនស្តាប់!ហើយក៏មិនមែនជាតួនាទីរបស់គាត់តែម្នាក់ឯងនោះទេ!ចំណែកលោក ពេជ សុធា អភិបាលស្រុកសន្ទុក សួរពីរឿងបញ្ហាសំរាមលោកប្រាប់ថា!រូបលោកជាប់រវល់។
ចំណែកប៉ែកខាងត្បូងស្ទឹងជីនិតស្ថិតក្នុងទឺកដីស្រុកបារាយណ៏វិញ! លោក សូ រិទ្ធ ប្រធានការិយាល័យបរិស្ថានស្រុកបារាណ៏ប្រាប់ថាចំពោះបញ្ហាសំរាមនេះ។ រូបលោក ធ្លាប់ត្រូវបានលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំណែនាំម្តងរួចមកហើយអំពីបញ្ហានេះ!លោកកំពុងតែសហការគ្នាចាត់ការ។ លោក ហាក់ មុងហួត អភិបាលស្រុកបារាយណ៏បានប្រាប់ថាចំពោះបញ្ហាសំរាមនិងកាកសំណល់ដែលគេយកទៅចាក់ចោលក្នុងស្ទឹងជីនិតនេះ!គឺវាពាក់ព័ន្ធទៅនិងខាងភាស៊ីផ្សារូបលោកកំពុងតែចាត់ឲ្យមន្ត្រីជំនាញចុះពិភាគ្សារកដំណោះស្រាយ។ លោក តុប កក្កដា ប្រធានមន្ត្រីបរិស្ថានខេត្តមានប្រសាសន៏ឲ្យដឹងផងដែរអំពីបញ្ហាសំរាមក្នុងស្ទឹងជីនិតដែលស្ថិតក្នុងទឹកដីស្រុកសន្ទុក និងស្រុកបារាយណ៏នេះ ដោយសាររូបលោកជាប់រវល់កិច្ចការងារច្រើនមុនពេលបោះឆ្នោតនោះ!តែលោកបានប្រាប់ទៅប្រធានការិយាល័យស្រុកទាំងពីហើយ!សូមឲ្យនាំគ្នាមានវិធានការសហការគ្នាចាត់ការរឿងបញ្ហាសំរាមដែលនៅក្នុងស្ទឹងជីនិតនេះ!ពីព្រោះតែនៅតាមបណ្តោយស្ទឹងជីនិត គឺជាខ្សែខ័ន្ធសីមាពុះចែកទឹកដីរវាងស្រុកសន្ទុកនិងស្រុកបារាយណ៏ម្ខាងម្នាក់!បើសិនណាជាការិយាល័យបរិស្ថានស្រុកទាំងពីរមិនយកចិត្តទុកដាក់អំពីបញ្ហានេះទេ លោកនិងមានវិធានការបន្តរទៀត៕
ដោយ ឆាយ រក្សា