ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពលរដ្ឋកំពុងតែរិះគន់យ៉ាងខ្លាំង ចំពោះរឿងដែលថ្នាក់ដឹកនាំឃ្វាលដីអោយប្រជាពលរដ្ឋ ដែលរស់នៅលើទឹកអោយមករស់នៅលើគោកវិញនោះ ឥឡូវនេះដីទាំងអស់នោះមិនបានមកលើដៃប្រជាពលរដ្ឋទេ​  ||     លេចព័ត៌មាន!  លោក ប៉ាន់ សាម បានឃុបឃិតជាមួយសុរិយោដីស្រុកអន្លង់វែង ចុះបញ្ជីយកដីអនុក្រិដ្ឋ ធ្វើជាកម្មសិទ្ធិជាច្រើនឡូតិ៍ និងលក់អស់ជាច្រើនហិកតា?​  ||     លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់ ​

ឡាន​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់ ​

ខេត្ដ​កណ្ដាល ៖ កាលពី​វេលា​ម៉ោង​៧​និង​១០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ ខណៈដែល ជនរងគ្រោះ​បើក​ម៉ូតូ​ឡើង​ជែង​រថយន្ដ ហើយ​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង ទៀត​ដួល​ខ្ទាតចូល​ក្រោម​កង់​រថយន្ដ​នៅ លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ ព្រែក​ឫស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល​។​
ក្រោយពី​មាន​ហេតុការណ៍ កើតឡើង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​សង្កាត់​ព្រែ​ឫស្សី​បាន​ចុះទៅ​ដល់ កន្លែង កើតហេតុ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ដ រួមជាមួយ​រថយន្ដ និង​ម៉ូតូ​របស់​ជន​រង គ្រោះ​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរ បាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​។ ចំណែកឯ​សាក សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នគរ បាល​ជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ទំនាក់ទំនង​ទៅ ក្រុម គ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួល​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ។​
នៅមុន ពេល​កើតហេតុ​សាក្សី​បានឃើញ​ជន​រង គ្រោះ​បើកបរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​មធុ​ន​សេ​១០០ ពណ៌​ក្រហម តាម បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ​ពី ជើង​ទៅ​ត្បូង​ដោយមាន​ពាក់មួក​ការពារ សុវត្ថិភាព​ត្រឹមត្រូវ ខណៈ​បើក​ដល់ ចំណុច​កើត ហេតុ​ខាងលើ​ជនរងគ្រោះ បាន​ព្យាយាម​បើក​ម៉ូតូ​ឡើង​ជែង​រថយន្ដ ម៉ាក​ហ៊ីយ៉ាន់ដាយ ចំណុះ​២,៥​តោន ពណ៌​ស ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ៣A-០២៨៤ ដែល​កំពុង​បើកបរ​នៅ ខាងមុខ ។ ពេល​ជនរងគ្រោះ​បើក​ម៉ូតូ ឡើង​វ៉ា​បាន​ទទឹម​រថយន្ដ​ហើយ​នោះ ក៏ បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ដែល​បើកបរ​ច្រាសទិស​គ្នា​ធ្វើឱ្យ​ម៉ូតូ​ជន រងគ្រោះ​ដួល​បើក​ទៅលើ​ផ្លូវជាតិ​ខ្ទាត ជនរងគ្រោះ​ចូលទៅ​ក្រោម​កង់​រថយន្ដ កិន​ចំក្បាល​បែក​មួក​ការពារ​សុវត្ថិភាព និង​បែកក្បាល​ធ្លាយ​ខួរ​ចេញមកក្រៅ ស្លាប់​គួរឱ្យ​រន្ធត់​តែម្ដង​៕ ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya