ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចិន​បង្ហាញ​ពី​បំណែក តំបន់​ស្វែងរក​យន្ដហោះ​ម៉ាឡេស៊ី ​

ចិន​បង្ហាញ​ពី​បំណែក តំបន់​ស្វែងរក​យន្ដហោះ​ម៉ាឡេស៊ី ​

ចិន​៖ នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៤ នេះ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ បានចេញ ផ្សាយ​ឲ្យ​ដឹងថា យន្ដហោះ​ចិន​ប្រភេទ IL-76 បានបង្ហាញ​ពី​ចំណុច នៃ​បំណែក​កម្ទេចកម្ទី គួរ​ឲ្យ​សង្ស័យ នៅក្នុង​មហាសមុទ្រ ឥណ្ឌា ភាគខាងត្បូង នា​ថ្ងៃ​ចន្ទ​នេះ ខណៈ​កំពុង​ប្រតិបត្តិការ ស្វែងរក​យន្ដហោះ​ដឹក​អ្នកដំណើរ MH-370 របស់ ម៉ាឡេស៊ី​។​
​កូអរដោនេ នៅ​ទី​នោះដែរ មាន​រយៈបណ្ដោយ ៩៥,១១១៣ ភាគ​ខាង កើត និង​រយៈទទឹង​ភាគខាងត្បូង ៤២,៥៤៥៣ នីវ៉ូទឹក ដែលជា ទិសដៅ​ទៅកាន់​តំបន់​សមុទ្រ ដែលមាន​ការ សង្ស័យ​នោះ​។​
​យោងតាម​ប្រភព ពី​យន្ដហោះ IL-76 បាន​ឲ្យ​ដឹងថា ក្រុម​អ្នកស្រាវជ្រាវ បាន​មើលឃើញ បំណែក​អណ្ដែត លើ ទឹក​ចំនួន ២ ជាមួយនឹង​បំណែក​ពណ៌​ស ជាច្រើន​ទៀត ប្រហែលជា ៣ ទៅ ៤ គីឡូម៉ែត្រ ពី​នោះ​។​
​អ្នករាយការណ៍ បាន​បន្ថែមទៀតថា យន្ដហោះ​ស្វែងរក​របស់​ប្រទេស​ចិន ចំនួន​២​គ្រឿង កំពុងតែ​ធ្វើដំណើរ ត្រឡប់មកវិញ និង​បានស្នើ​ឲ្យ​ភាគី​អូស្ត្រាលី​បញ្ជូន​យន្ដហោះ បន្ថែម​ទៅកាន់​តំបន់ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ដ​៕ ពៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya